ទីភ្នាក់ងារ​អចលនទ្រព្យ​ក្រុង​ម៉​ង់​ដា​ឡៃ​រំពឹង​ថា ទីផ្សារ​មាន​ស្ថិរភាព

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ទីភ្នាក់ងារ​ចាស់ខែ​ឆ្នាំ​ផ្នែក​អចលនទ្រព្យ​មួយ​ចំនួន​នៅ​ទីក្រុង​ម៉​ង់​ដា​ឡៃ និយាយ​ថា ពួក​គេ​បាន​សម្លឹង​ឃើញ​ទីផ្សារ​រឹង​មាំ​មួយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​ចូល​កាន់​តំណែង​នៅ​ឆ្នាំ​ក្រោយ​នេះ បន្ទាប់​មក​តម្លៃ​អចលនទ្រព្យ​នឹង​ចាប់ផ្តើម​កើនឡើង​តែ​ម្តង ។

ក្នុងឆ្នាំនេះ ការ​លក់​អចលនទ្រព្យ​ត្រូវ​បាន​ជម្នះ​នៅ​តាម​បណ្តា​ទីក្រុង​ធំ​ៗ​របស់​មី​យ៉ា​ន់​ម៉ា ខណៈ​មាន​តែ​ទីផ្សារ​ជួល​ប៉ុណ្ណោះ​ដែល​បាន​ប្រតិបត្តិការ​ទៅ​មុខ ។
នៅ​ទីក្រុង​ម៉​ង់​ដា​ឡៃ បណ្តា​អ្នក​ស្ទាបស្ទង់​ឱ្យ​ដឹង​ថា អចលនទ្រព្យ​បាន​គ្រប់គ្រង​ទីផ្សារ​នៅ​ចុងឆ្នាំ​២០១១ ហើយ​តម្លៃ​បាន​កើនឡើង​ដែល​នាំ​ឱ្យ​មាន​ភាព​ទាល់ច្រក ។ អ្នកទិញ​បាន​សម្តែង​ឲ្យ​ឃើញ​ថា អចលនទ្រព្យ​នោះ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ពេក ចំណែក​អ្នកលក់​វិញ​ចង់បាន​តម្លៃ​ខ្ពស់ ឬ​ថ្លៃ​ជាង​នេះ​ទៀត ។

លោក Wanna Soe មក​ពី​ទីភ្នាក់ងារ​អចលនទ្រព្យ Phoe La Min ក្នុង​ក្រុង​ម៉​ង់​ដា​ឡៃ បាន​ថ្លែង​ថា ៖ «​ជា​ទូទៅ មនុស្ស​ម្នា​ទាំងឡាយ​តែង​គិត​ពី​តម្លៃ​អាច​នឹង​កើនឡើង នៅ​ពេល​ពួក​គ​សម្លឹង​ឃើញ​សកម្មភាព​ទីផ្សារ​អំណោយផល ហើយ​វា​មិន​ត្រឹម​មាន​តម្លៃ​កើនឡើង​បុ​៉​ណ្ណោះ​ទេ វា​នឹង​ល្អ​ប្រសើរ​ផង​ដែរ ប្រសិនបើ​មាន​ភាពរឹងមាំ​» ។

ក្នុង​ចំណោម​កិច្ចការ​ជា​ច្រើន​សម្រាប់​រដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​របប​ប្រជាធិបតេយ្យ លោក Wanna Soe បាន​ជឿជាក់​ទៅ​លើ​ការ​បង្កើត​នូវ​ច្បាប់​តឹងរ៉ឹង​ដែល​នឹង​ក្លាយជា​អាទិភាព ។

លោក​បន្ត​ថា ៖ «​នៅ​ពេល​ដែល​វា​ស្ថិត​ក្នុង​និន្នាការ​នេះ គឺ​មាន​សក្តានុពល​ច្រើន​ទៅ​លើ​ការ​វិនិយោគ​បរទេស ។ រីឯ​តម្លៃ​មិន​អាច​ប្រែប្រួល​ច្រើន​ឡើយ ប្រសិនជា​គោល​នយោ​បាយ​ដីធ្លី និង​អចលនទ្រព្យ​មាន​ភាព​ច្បាស់លាស់ ព្រមទាំង​មាន​ស្ថិរភាព​» ។

កាលពី​២៥​ឆ្នាំ​មុន ទីផ្សារ​អចលនទ្រព្យ​របស់​ក្រុង​ម៉​ង់​ដា​ឡៃ ក៏​ធ្លាប់​បាន​ដក​ពិសោធន៍​ក្នុង​ភាព​ប្រែប្រួល​ខ្លាំង​ផង​ដែរ ជា​ពិសេស ក្នុង​ឆ្នាំ​១៩៩៧​និង​ឆ្នាំ​២០១១ ។

ចំណែក​លោក Aung Win មាន​ប្រសាសន៍ ថា ៖ «​អ្នក​ស្ទង់​មើល​ទីផ្សារ​អាច​សាបព្រោះ​នូវ​ភាព​វឹកវរ​ដែល​បង្កក​ក្នុង​ការ​លក់ ។ ពេល​ដែល​បញ្ហា​នេះ​កើតឡើង គឺ​វា​លំបាក​នឹង​ប៉ាន់​ប្រមាណ​ណាស់​នៅ​ពេល​ទីផ្សារ​ងាក​ទៅ​រក​ប្រក្រតី​ភាព​វិញ​» ។

នៅ​ពេល​ទីផ្សារ​វិវត្តន៍​ទៅ​រក​ភាព​វឹកវរ ជា​លទ្ធផល​ការ​ស្ទង់​មើល​នេះ​ហាក់ដូចជា​ពិបាក​ក្នុង​ការ​គ្រប់គ្រង ។ ទន្ទឹម​នឹង​នេះ ការ​ជួញដូរ​គឺ​អំណោយផល​ល្អ ហើយ​អ្នកលក់ និង​អ្នកទិញ​អាច​ព្រមព្រៀង​គ្នា​ពី​រឿង​តម្លៃ​នេះ ។

ប៉ុន្តែ​នៅ​ពេល​ការ​លក់​ហាក់​មិនសូវ​មាន​សកម្មភាព ឬ​ស្ពឹក ហើយ​អ្នក​ដែល​បាន​ទិញ​ក្នុង​តម្លៃ​ខ្ពស់​នោះ​មិន​អាច​លក់​បញ្ចុះតម្លៃ​បាន​ឡើយ ដូច្នេះ​ទីផ្សារ​មិន​អាច​វិល​ទៅ​រក​ភាព​ដើម​វិញ​បាន​ទេ ។

ឆ្នាំ​នេះ រដ្ឋាភិបាល​បាន​បន្ធូរ​បន្ថយពន្ធ​ដល់​អ្នកទិញ​ផង​ដែរ ។ ក្រោម​ច្បាប់​ថ្មី​នេះ អត្រាពន្ធ​ត្រូវ​បង់​ទៅ​ឱ្យ​រដ្ឋាភិបាល​មាន ៖
-​បង់​៣% សម្រាប់​អចលនទ្រព្យ​មាន​តម្លៃ​តិច​ជាង​១០០​លាន​ខ្យា​ដ
-​បង់​៥% សម្រាប់​តម្លៃ​លក់​ចន្លោះ​ពី​១០០​លាន ទៅ​៥០០​លាន​ខ្យា​ដ
-​បង់​១០% សម្រាប់​តម្លៃ​លក់​ចន្លោះ​ពី​៥០០​លាន ទៅ​១​ប៊ី​លាន​ខ្យា​ដ
-​បង់​២០% សម្រាប់​តម្លៃ​លក់​ចន្លោះ​ពី​១​ប៊ី​លាន ទៅ​១,៥​ប៊ី​លាន​ខ្យា​ដ
-​បង់​៣០% សម្រាប់​តម្លៃ​លក់​លើស​ពី​១,៥​ប៊ី​លាន​ខ្យា​ដ​ឡើង ។

កាលពី​ពេល​មុន ការ​បង់ពន្ធ​៣% សម្រាប់​តម្លៃ​លក់​តិច​ជាង​៥០​លាន​ខ្យា​ដ​, ១០%​តម្លៃ​ចន្លោះ​ពី​៥០​លាន ទៅ​១៥០​លាន​ខ្យា​ដ​, ២០% តម្លៃ​ចន្លោះ​ពី​១៥០​លាន ទៅ​៣០០​លាន​ខ្យា​ដ និង​៣០% សម្រាប់​ការ​ជួញដូរ​លើស​ពី​៣០០​លាន​ខ្យា​ដ​ឡើង​ទៅ ៕