ស្ត្រី​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​ប្រឈម​នឹង​ជំ​ងឹ​មហារីក​សុដន់​

​តាម​ការសិក្សា​ថ្មីៗ​ដោយ​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ បានឱ្យដឹងថា ការផឹក​ស្រា​ដែលមាន​សារធាតុ​អាល់កុល​អាច​បង្ក​ឱ្យ​ឈានទៅ​កើត​ជំងឺមហារីក ៤ ដង ជាង​អ្នក​មិន​ផឹក ជាពិសេស​ចំពោះ​អ្នក​ចូលចិត្ត​ផឹកស្រា និង ស្រា​បៀរ ១ កែវ ជា​រៀងរាល់ថ្ងៃ ។

ការសិក្សា​នេះ​គេ​បានធ្វើ​ទៅលើ​ស្ត្រី​ចំនួន ៣៣៤ ៨៥០ នាក់ ក្នុង​ចន្លោះ​អាយុ​ពី ៣៥ ដល់ ៧០​ឆ្នាំ ប្រទេស​ចំនួន ១០ ក្នុង​តំបន់​អឺរ៉ុប ។ ការសិក្សា​នេះ​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ចំនួន ៥ ដោយ​សិក្សា​ទៅលើ​ទិន្នន័យ​មុនៗ និង ទិន្នន័យ​ថ្មីៗ ដោយបាន​ធ្វើ​តេ​ស្តិ៍​វិភាគ​ទៅលើ​ស្ត្រី​ចំនួន ១១ ៥៧៦ នាក់ ដែលមាន​ជំងឺមហារីក​សុដន់​ក្នុង​រយៈពេល ១១ ឆ្នាំ ។

តាមរយៈ​ការធ្វើ​តេ​ស្តិ៍​វិ​នេះ​គេ​បាន​រកឃើញថា ការ​ផឹកស្រា​ត្រឹមតែ​ចំនួន ១០ ក្រាម នៃ​ជាតិ​អាល់កុល​ក្នុង​មួយថ្ងៃ អាច​បង្ក​ឱ្យ​កើត​ជំងឺមហារីក ៤ ភាគរយ ។ ដូច្នេះ​គេ​អាច​និយាយបានថា បើ​ផឹកស្រា​ត្រឹមតែ ១ កែវ ជា​រៀងរាល់ថ្ងៃ គឺអាច​ឈានទៅ​កើត​ជំងឺមហារីក​ច្រើនជាង​ស្ត្រី​ដែល​មិន​ផឹក ។ ដូច្នេះ​ស្ត្រី​ដែល​ចូលចិត្ត ផឹក​គ្រឿង​ស្រវឹង​ច្រើន​គួរ​ពិចារណា​ពី​បញ្ហា​សុខភាព ហើយ​គួរ​ទៅពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ ៕​សុផល​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

Related