ក្រុមហ៊ុន ជីបម៉ុង បានចុះហត្ថលេខាជាមួយនឹង ក្រុមហ៊ុន CITIC Heavy Industries ដើម្បីសាងសង់រោងចក្រស៊ីម៉ង់ត៍ថ្មីមួយ នៅដើមឆ្នាំ២០១៦

ភ្នំពេញ៖ កាលពីម្សិលមិញនេះ ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី បានធ្វើពិធី ចុះហត្ថលេខាជាមួយនឹង ក្រុមហ៊ុន CITIC Heavy Industries ពីប្រទេសចិន ដែលជាក្រុមហ៊ុនផលិត  និងចែកចាយ សម្ភារៈផលិតស៊ឺម៉ង់ត៏ធំជាងគេ នៅលើពិភពលោក ដើម្បីសាងសង់រោងចក្រ ស៊ីម៉ង់ត៍ថ្មីមួយ ក្នុងខេត្តកំពត នាដើមឆ្នាំ ២០១៦ខាងមុខនេះ។
ក្រុមហ៊ុន ជីបម៉ុង បានចុះហត្ថលេខាជាមួយនឹង ក្រុមហ៊ុន CITIC Heavy Industries ដើម្បីសាងសង់រោងចក្រស៊ីម៉ង់ត៍ថ្មីមួយ នៅដើមឆ្នាំ២០១៦

លោក អៃឌែម ឡៃនែម នាយកប្រតិបត្តិ ក្រុមហ៊ុន អ៊ីនស៊ី ស៊ីមិន បានថ្លែងឲ្យដឹងថា "កិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឈន៍ យ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យសំណង់ ដែលកំពុងតែលូតលាស់យ៉ាងខ្លាំង ក្នុងរយៈកាលកន្លងមកនេះ"។ មិនតែប៉ុណ្ណោះ លោក បានបង្ហើបឲ្យទៀតដឹងថា ក្រុមហ៊ុន គ្រោងនឹងវិនិយោគជាទឹកប្រាក់ ២៦២លានដុល្លារ លើការសាងសង់រោងចក្រ ស៊ីម៉ង់ត៏មួយនេះ ដែលរោងចក្រនឹងមានសមត្ថភាព ផលិតស៊ីម៉ង់ត៏បាន ៥,០០០តោន ក្នុងមួយថ្ងៃ នៅពេលត្រូវសាងសង់រួចរាល់។ លោកបានសង្កត់ធ្ងន់ថា "ក្រុមហ៊ុនយើងខ្ញុំ ផ្តល់តម្លៃលើភាពខ្លាំង គុណភាព​និងការជឿទុកចិត្ត"។ 

លោកនាយកប្រតិបត្តិ បានបន្តទៀតថា​ រោងចក្រផលិតស៊ឺម៉ង់មួយនេះ នឹងផ្តល់ផ្តល់ប្រយោជន៍ សេដ្ឋកិច្ច ជាច្រើនដល់កម្ពុជា តាមរយៈការកាត់បន្ថយ បន្ទុកក្នុងការនាំចូលស៊ីម៉ង់ត៏ពីបរទេស ការប្រើប្រាស់ធនធានធម្មជាតិ ដោយភាពឆ្លាតវៃ​ និងផ្តល់ឱកាសការងារ ដល់ប្រជាជនពលរដ្ឋកម្ពុជា។

ក្រុមហ៊ុន ជីបម៉ុង បានចុះហត្ថលេខាជាមួយនឹង ក្រុមហ៊ុន CITIC Heavy Industries ដើម្បីសាងសង់រោងចក្រស៊ីម៉ង់ត៍ថ្មីមួយ នៅដើមឆ្នាំ២០១៦
លោក អៃឌែម ឡៃនែម នាយកប្រតិបត្តិ ក្រុមហ៊ុន អ៊ីនស៊ី ស៊ីមិន

ចំពោះពិធីចុះហត្ថលេខានេះ មានការចូលរួមជាកិត្តិយស ពីឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពលនិងព្រមទាំងមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ទៀតផងដែរ។ 
ក្រុមហ៊ុន ជីបម៉ុង បានចុះហត្ថលេខាជាមួយនឹង ក្រុមហ៊ុន CITIC Heavy Industries ដើម្បីសាងសង់រោងចក្រស៊ីម៉ង់ត៍ថ្មីមួយ នៅដើមឆ្នាំ២០១៦

គួរបញ្ជាក់ផងដែរថា​ ក្រុមហ៊ុន ជីបម៉ុង ស៊ីមិនគ្រុប ជាក្រុមហ៊ុនមួយឈានមុខគេ ក្នុងប្រទេសកម្ពុជា ខាងផ្នែក ចែកចាយ ស៊ីម៉ង់ត៏ និងសម្ភារៈសំណង់ ដែលមានគុណភាពខ្ពស់ ពីទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ ១៩៨២មកម្ល៉េះ៕
ក្រុមហ៊ុន ជីបម៉ុង បានចុះហត្ថលេខាជាមួយនឹង ក្រុមហ៊ុន CITIC Heavy Industries ដើម្បីសាងសង់រោងចក្រស៊ីម៉ង់ត៍ថ្មីមួយ នៅដើមឆ្នាំ២០១៦

ដោយ៖ កា
ខ្មែរឡូត