កាម​រី​ឆ្លាម​ផ្ទុះ​ ធុង​ហ្គា​ស​ឆេះ​របួស ធ្ងន់​ស្រាល​៦​នាក់

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អ្នកដំណើរ​ក្មេង​ចាស់​ប្រុស​ស្រី​៦​នាក់ ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ពី​ មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មក​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ធំ​បង្អែក​ខេត្ត​សៀមរៀប​កាលពី​វេ​ល ​ម៉ោង​៧​យប់ ថ្ងៃ​ទី​៤ ធ្នូ ២០១៥ បន្ទាប់​ពី​ទទួល​រង​របួស​រលាក​ដៃជើង និង​ដងខ្លួន ដោយសារ​ផ្ទុះ​ធុង​ហ្គា​ស ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​នៅ​លើ​កំណាត់​ផ្លូវ​ យុទ្ធសាស្ត្រ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៤ ធ្នូ ២០១៥ ។

ជន​រង​គ្រោះ​ដែល​មាន​របួស​ដោយសារ​ផ្ទុះ​ធុង​ហ្គា​ស​ រថយន្ត​ទាំង​៦​នាក់​ នោះ​មាន ១-​ឈ្មោះ ម៉ក់ សំ​អូន ភេទ​ស្រី អាយុ​៣២​ឆ្នាំ របួស​រលាកជើង​ទាំង​សងខាង​ធ្ងន់ សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​, ២-​ឈ្មោះ មាន ហ៊ួ ភេទ​ស្រី អាយុ​៧​ខែ ត្រូវជា​កូន​របស់​ស្ត្រី​ឈ្មោះ ម៉ក់ សំ​អូន ធ្ងន់​, ៣-​ឈ្មោះ ង៉ូ​វ ជា​សៀង ភេទ​ប្រុស អាយុ​១០​ឆ្នាំ របួសធ្ងន់​, ៤-​ឈ្មោះ ង៉ូ​វ សាវ៉ា​ន់ ភេទ​ស្រី អាយុ​៧​ឆ្នាំ របួសធ្ងន់​, ៥-​ឈ្មោះ ម៉ក់ ធីតា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ របួសស្រាល ជា​អ្នកបើកបរ​រថយន្ត និង ៦-​ឈ្មោះ ស៊ូ ចាន់​រ៉ា​ដែ​ត ភេទ​ស្រី អាយុ​២​ឆ្នាំ អ្នក​ទាំង​៦​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ ម៉ក់ សំ​អូន បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​គឺ​កើតឡើង​ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​ពួក​គាត់​ទាំង​៦​នាក់​ ធ្វើ​ដំណើរ​តាម​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាកលេខ ឧត្តរមានជ័យ 2D-6617 ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ខណៈនោះ​ពួក​គាត់​ក៏​បាន​ទិញ​កៅអី​(​ហង់​តេ​)​ចំនួន​៥​​ដាក់​ក្នុង​គូទ​ រថយន្ត​ខាងក្រោយ ។ ស្ត្រី​រង​គ្រោះ​បាន​បន្ត​ថា បន្ទាប់​ពី​បាន​ទិញ​កៅអី​រួច​ហើយ ក៏​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​ផ្ទុះ​ធុង​ហ្គា​ស​រថយន្ត​បណ្តាល​ឲ្យ​ឆេះ​រលាក​របួសធ្ងន់​ ស្រាល​ទាំងអស់​គ្នា​(១​រថយន្ត​នោះ​តែ​ម្តង​) រីឯ​រថយន្ត​ឆេះ​ខូចខាត​ទាំងស្រុង ។

ស្ត្រី​រង​គ្រោះ​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ហេតុការណ៍​ភ្លាម​ៗ​នោះ​ពួក​គាត់​ទាំង​៦​នាក់​ត្រូវ​បាន​ក្រុម​ ប្រជាពលរដ្ឋ​អ្នក​ភូមិ​ជួយ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុងស្រុក​ អន្លង់​វែង ខេត្តឧត្តរមានជ័យ រួច​បញ្ជូន​បន្ត​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ចំនួន​២​នាក់ និង​ក្មេង​តូច​ៗ​ចំនួន​៤​នាក់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​ បុប្ផា កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ដដែល​នោះ ៕

កាម​រី​ឆ្លាម​ផ្ទុះ​ ធុង​ហ្គា​ស​ឆេះ​របួស ធ្ងន់​ស្រាល​៦​នាក់
កាម​រី​ឆ្លាម​ផ្ទុះ​ ធុង​ហ្គា​ស​ឆេះ​របួស ធ្ងន់​ស្រាល​៦​នាក់
កាម​រី​ឆ្លាម​ផ្ទុះ​ ធុង​ហ្គា​ស​ឆេះ​របួស ធ្ងន់​ស្រាល​៦​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត