បញ្ចប់​រត់ប្រណាំង​ ក្នុង​ទិវាអន្តរជាតិ​ ពាក់​កណ្តាល​ ម៉ារ៉ាតុង​លើក​ទី​២០ ​នៅ​អង្គរវត្ត​​ (ទស្សនារូបភាព)

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួត ការរត់ប្រណាំងក្នុងទិវាអន្តរជាតិ ពាក់កណ្តាល ម៉ារ៉ាតុង លើកទី២០ នៅតំបន់អង្គរ បានបិទបញ្ចប់ហើយ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥។

ព្រឹត្តិការណ៍នេះរៀបចំឡើង ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទីស្តីការ គណៈរដ្ឋមន្រ្តីតំណាង ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងមានការចូលរួមពីលោក លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ។  

ព្រឹត្តិការណ៍នេះ បានទាក់ទាញឲ្យ មានការចូលរួមពី អ្នករត់ប្រណាំង ជាតិ និងអន្តរជាតិជាង ៨.០០០នាក់ មកពីបណ្តាប្រទេស និងតំបន់ចំនួន៧៨  ក្នុងនេះមានកីឡាករ-កីឡាការិនី បរទេសចំនួនជាង ៤០០០ នាក់ទៀតផង។

ទិវាអន្តរជាតិ នៃការរត់ប្រណាំង ពាក់កណ្តាល ម៉ារ៉ាតុង នៅអង្គវត្តនេះ គឺជាព្រិត្តិការណ៍ រត់ប្រណាំង ដើម្បីសប្បុរសធម៌ ប្រចាំឆ្នាំ ដែលបានចូលរួម ចែករំលែក ជាថវិកា ដើម្បីជួយដល់កុមារ និងជនពិការ ព្រមទាំង ជួយដល់ជនរងគ្រោះ ដោយសារគ្រាប់មីន និងស្ថាប័នមនុស្សធម៌ ផ្សេងទៀតផងដែរ។

ក្រោយបញ្ចប់ការរត់ប្រណាំង ចំណាត់ថ្នាក់ លេខ ១ បានទៅកីឡាការិនី Vivian Tang មកពីសិង្ហបូរីរត់ក្នុងថិរវេលា ១ម៉ោង២៩ នាទី០៩វិនាទី ,ចំណាត់ថ្នាក់លេខ ២ កីឡាការិនី Maire Nic Amhlaoibh មកពីអៀរឡង់រត់ក្នុងថិរវេលា ១ម៉ោង៣១នាទី ៤៣ វិនាទី និងចំណាត់ថ្នាក់ លេខ ៣កីឡាការិនី Caroline Plasence មកពីចក្រភពអង់គ្លេស រត់ក្នុងថិរវេលា១ម៉ោង៣៣នាទី២៨វិនាទី។

ពាក់កណ្ដាលម៉ារ៉ាតុងបុរស៖ ចំណាត់ថ្នាក់លេខ ១ បានទៅកីឡាករ Feroser Thomson មកពីអូស្ដ្រាលីរត់ ក្នុងថិរវេលា១ម៉ោង១២នាទី២០ , ចំណាត់ថ្នាក់លេខ លេខ ២ បានទៅកីឡាករ Neko ជប៉ុនសញ្ជាតិកម្ពុជារត់ក្នុងថិរវេលា១ម៉ោង១៣នាទី ៤៦ និង ចំណាត់ថ្នាក់លេខ លេខ ៣បានទៅ កីឡាករ Harikuta Jun មកពីជប៉ុនរត់ក្នុងថិរវេលា១ម៉ោង១៣នាទី៤៧ ។

រីឯប្រណាំងរទេះជនពិការនារី៖ ចម្ងាយ២១គីឡូម៉ែត្រចំណាត់ថ្នាក់លេខ បានទៅកីឡាការិនី យស ពិសី កម្ពុជាថិរវេលា២ម៉ោង១៦នា ទី២៤ វិនាទី និងចំណាត់ថ្នាក់លេខ ២ បានទៅកីឡាការិនី សុខ ណាក់កម្ពុជាថិរវេលា២ម៉ោង៣៣នាទី៥៧វិនាទី។ ចំពោះរត់ប្រណាំងរទេះ ជនពិការបុរសចម្ងាយ២១គីឡូម៉ែត្រ៖ ចំណាត់ថ្នាក់លេខ ១បាន ទៅកីឡាករ កង កាន កម្ពុជាថិរវេលា ១ ម៉ោង ៥៨នាទី៤៣វិនាទី , ចំណាត់ថ្នាក់លេខ ២ បានទៅកីឡាករ អ៊ន សុផល កម្ពុជាថិរវេលា២ម៉ោង ១២នាទី៥៩វិនាទី និង ចំណាត់ថ្នាក់ លេខ ៣ បានទៅកីឡាករ ពៅ សុផល កម្ពុជា ថិរវេលា២ម៉ោង១៥នាទី៣៨វិនាទី ។

សម្រាប់ វិញ្ញសាររត់ ១០គីឡូម៉ែត្របុរស៖ ចំណាត់ថ្នាក់លេខ ១បានទៅកីឡាករជប៉ុនDaisuke Fukai ថិរវេលា៣៦នាទី១២វិនាទី៤២ , ចំណាត់ថ្នាក់ លេខ ២ បានទៅកីឡាករកម្ពុជា កាំង ធឿន ថិរវេលា៣៦នាទី៥៩វិនាទី៣៨ និងចំណាត់ថ្នាក់ លេខ ៣បានទៅ កីឡាករកម្ពុជាលន់ សីហា ថិរវេលា៣៧នាទី ១២វិនាទី៩០។

វិញ្ញាសារត់ ១០គីឡូម៉ែត្រនារីវិញ៖ ចំណាត់ថ្នាក់ លេខ ១ បានទៅកីឡាការិនីបារាំង Agota Pech ថិរវេលា៤៣នាទី២៨ , ចំណាត់ថ្នាក់លេខ ២បានទៅ កីឡាការិនី  Heidi Setch ថិរវេលា៤៣នាទី៣៤វិនាទី មកពីអាមេរិកនិង ចំណាត់ថ្នាក់លេខ ៣ បានទៅកីឡាការិនី Lauren Cook ថិរវេលា៤៣នាទី៤២វិនាទី មកពីអាមេរិក។ 

វិញ្ញសារត់១០គីឡូម៉ែត្របុរសពិការដៃ៖ ចំណាត់ថ្នាក់លេខ ១បានទៅ កីឡាករកម្ពុជា សុន សារិទ្ធ ថិរវេលា១ម៉ោង ១នាទី១៩វិនាទី , ចំណាត់ថ្នាក់ លេខ ២ បានទៅកីឡាករ ទិត្យ វណ្ណា កម្ពុជាថិរវេលា១ម៉ោង ៨នាទី២៣ ។

វិញ្ញសា១០គីឡូម៉ែត្របុរសពិការជើង៖ ចំណាត់ថ្នាក់ លេខ ១ បានទៅកីឡាករជប៉ុនAtsushi Tama Moto ថិរវេលា១ម៉ោង ៣នាទី១វិនាទី។, ចំណាត់ថ្នាក់លេខ ២បានទៅ កីឡាករកម្ពុជា ចាន់ សម័យថិរវេលា១ម៉ោង ៦នាទី៤៧វិនាទី និង ចំណាត់ថ្នាក់លេខ ៣បានទៅ កីឡាករកម្ពុជាចែម វាសនា ថិរវេលា១ម៉ោង ១១នាទី១៦វិនាទី ៕