លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ចប់ការរត់ប្រណាំង ពាក់កណ្តាល​ម៉ារ៉ាតុង លើកទី២០ នៅតំបន់អង្គរ

ភ្នំពេញ៖ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ចប់ការរត់ប្រណាំង ក្នងទិវាអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២០ នៅតំបន់អង្គរវត្ត។  លោកបានបញ្ចប់ការរត់ប្រណាំង ក្នុងរយៈចម្ងាយ ២១គីឡូម៉ែត ដោយប្រើពេលអស់១៖៥១និង១១វិនាទី។  នេះគឺជាការរត់ប្រណាំង ពាក់កណ្តាល ម៉ារ៉ាតុងលើកទី១០ សម្រាប់រូបលោកផងដែរ។

ការរត់ក្នុងរយៈចម្ងាយ ២១គីឡូម៉ែត ត្រូវបានប្រារព្វធ្វើឡើងនៅតំបន់បរិវេណ ជុំវិញប្រាសាទអង្គរវត្ត ហើយបាន ទាក់ទាញ ឲ្យមានការចូលរួមពីកីឡាករ-កីឡាការនី រត់ប្រណាំងជាតិ និងអន្តរជាតិ ជាង ៨,០០០នាក់ មកពី បណ្តាប្រទេស និងតំបន់ផ្សេងៗគ្នាចំនួន៧៨។

ទិវាអន្តរជាតិនៃការរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងនៅអង្គវត្តនេះ គឺជាព្រិត្តិការណ៍រត់ប្រណាំង ដើម្បីសប្បុរសធម៌ ប្រចាំឆ្នាំដែលបានចូលរួម ចែករំលែកជាថវិកា ដើម្បីជួយដល់កុមារនិងជនពិការ ព្រមទាំង ជួយដល់ជនរងគ្រោះ ដោយសារគ្រាប់មីន និងស្ថាប័នមនុស្សធម៌ផ្សេងទៀតផងដែរ៕