ប្រជាពលរដ្ឋ​នៅ​ស្ទឹងមានជ័យ សុំឲ្យ​លោក​អធិការ​ខណ្ឌ​ ចាត់ការ​កូចចៅ​ដែល​កាង ​កន្លែង​ជល់មាន់​

ភ្នំពេញ៖ ប្រជាពលរដ្ឋ នៅសង្កាត់ស្ទឹងមានជ័យ បានស្នើសុំឲ្យ លោកអធិការខណ្ឌមានជ័យ មេត្តាជួយចាក់ការកូនចៅ របស់ខ្លួនដែលបាន កាងទីតាំងជល់មាន់មួយកន្លែង ស្ថិតនៅភូមិភ្នាត ក្រុមទី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា ម្ចាស់ទីតំាងជល់មាន់នេះ មានឈ្មោះ សំឆន និងម្នាក់ទៀតឈ្មោះ ឆើត ជានគរលបាល ខណ្ឌមានជ័យ ដែលជាអ្នកកាងកន្លែង ជល់មាន់នេះ។

នៅថ្ងៃនេះដែរមានមនុស្សម្នាក់ បានទៅថតកន្លែងប្រជល់មាន់ នៅភូមិភ្នាតនេះ ប៉ុន្តែត្រូវបានពួកម្ចាស់ ទីតាំងគំរាមកំហែង ជាមួយគ្នានេះ ប្រជាពលរដ្ឋសូមឲ្យលោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ មេត្តាហៅមន្រ្តីរបស់ខ្លួនមកសួរនាំ រកការពិតដើម្បីបង្កបញ្ហា ដើរកាងល្បែងស៊ីសងក្នុងមូលដ្ឋាន ដែលវាផ្ទុយទៅនឹង គោលនយោបាយ ស្តីពីភូមិ-សង្កាត់ មានសុវត្ថិភាព ដែលហាមមិនឲ្យមានល្បែង ស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋាន៕