លោកបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី តំណាង សម្តេចតេជោ ចូលរួមសម្ពោធ សាលា និងគេហដ្ឋានថ្មី របស់សម្តេច ទុកជូនពលរដ្ឋ ប្រើប្រាស់ក្នុងតំបន់ អភិវឌ្ឍន៍កែវផុស

ព្រះសីហនុ ៖ ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ទំនប់ទឹក សាលារៀន មណ្ឌលសុខភាព ទឹក ភ្លើង រោងចក្រ នានាបន្តកើតរីកព្រោងព្រាតនាតំបន់ អភិវឌ្ឍកែវផុសក្រោមថ្វៃដៃ ដ៏ប៉ិនប្រសព្វរបស់អធិរាជកសិកម្ម លោកបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ដែលការអភិវឌ្ឍអស់ទាំងនេះ ប្រព្រឹត្តទៅបានក៏ដោយសារតែ ប្រទេស មានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ លោកបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ម៉ែន ស៊ុន ម៉ុង ឫទ្ធី បានអញ្ជើញចូលរួម សម្ពោធសាលា បឋមសិក្សា២កន្លែង និងគេហដ្ឋានថ្មថ្មី៥៣ខ្នងភ្លោះ ស្មើនឹង១០៦ផ្ទះដែលជាអំណោយ របស់សម្តេចតេជោ ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ និងឃុំជើង គោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទុកសំរាប់ប្រើប្រាស់នាពេលអនាគត។ អញ្ជើញចូលរួមក្នុង ពិធីនោះ ដែរមានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យខេមរៈ អភិបាលខេត្តព្រះសីហនុលោក យន្ត មីន ព្រមទាំងមន្រ្តីសាលាខេត្ត សាលា ស្រុក អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ភ្ញៀវជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាងមួយពាន់នាក់ផងដែរ ។

លោក គាំ អ៊ុន នាយកចាត់ការទូទៅតំបន់អភិវឌ្ឍកែវផុសបានថ្លែងអោយដឹងថា សមិទ្ធិផលរបស់ សម្តេច តេជោដែលត្រូវដាក់សម្ពោធនាពេលនេះរួមមាន៖ ១.សាលាបឋមសិក្សា អន្លង់ក្រពើ ស្ថិតនៅភូមិអន្លង់ ក្រពើ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុមាន៖ អគារសិក្សាចំនួន ១ខ្នង ទំហំ ៩ម៉ គុណនិង ៤៨ម៉ មាន៦បន្ទប់ អគារស្នាក់នៅសំរាប់គ្រូបង្រៀន១ខ្នង ទំហំ ១០ម៉ គុណនិង១២ម៉ មាន២បន្ទប់ របងសាលាធ្វើពីលួសបន្លា ប្រវែង ៤២០ម៉ ក្លោងទ្វារសាលា១ បង្គន់អនាម័យ និងកន្លែងលាងដៃកុមារ ៤បន្ទប់ ។ ២.សាលាបឋមសិក្សា ឫទ្ធី៥ ស្ថិតនៅភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអគារសិក្សាចំនួន ១ខ្នង ទំហំ ៩ម៉ គុណនិង ៤៨ម៉ មាន៦បន្ទប់ អគារស្នាក់នៅសំរាប់គ្រូប ង្រៀន ១ខ្នង ទំហំ ១០ម៉ គុណនិង១២ម៉ មាន៤បន្ទប់ របងសាលាធ្វើពីលួសបន្លា ប្រវែង ៩៦ម៉ ក្លោងទ្វារ សាលា១ បង្គន់អនាម័យ និងកន្លែងលាងដៃកុមារ៤បន្ទប់ ។ ក្នុងនោះដែរក៏មានគេហដ្ឋានថ្មថ្មីចំនួន ៥៣ខ្នងភ្លោះ ស្មើនឹង១០៦ផ្ទះ ដោយមានភ្ជាប់ជាមួយប្រព័ន្ទទឹក ភ្លើងស្រាប់ សំរាប់ចែកជូនបុគ្គលិក កម្មករ ប្រជាពលរដ្ឋដើម្បីអោយរស់នៅបានសមរម្យ ។ លោក ប៉ែន ណារិន តំណាងបុគ្គលិក កម្មករ បានសំដែងក្តីរំភើបរីករាយយ៉ាងក្រៃលែង ដែលបានទទួលនូវសាលារៀនសំរាប់កូនចៅបានរៀនសូត្រ និងអំណោយផ្ទះថ្មថ្មីបានស្នាក់នៅដែលពុំនឹកស្មានទាល់តែសោះ ។ តំណាងបុគ្គលិក កម្មកររូបនេះបាន ថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹតដែលបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះលោកបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ក៏បានធ្វើការប្រគល់អំណោយរបស់សម្តេចតេជោដល់ប្រជាពលរដ្ឋក្រីក្ររដែលរស់នៅតំបន់នោះចំនួន១០៦គ្រួសារ ដោយក្នុង១គ្រួសារទទួលបានសំភារៈប្រើបា្រស់ចំនួន២៨មុខ ម៉ូតូចំនួន៤គ្រឿងដែលឧបត្ថម្ភដោយលោកឧកញ៉ា និងលោក ស្ទីវ ហាយ (ជនជាតិអាមេរិក) ប្រធានមជ្ឈមណ្ឌលកុមារកំព្រា និងមជ្ឈមណ្ឌលនៃក្តីសង្ឃឹមសម្រាប់ស្រ្តី ) ជូនគ្រូបង្រៀនសាលាបឋមសិក្សា ឫទ្ធី៥ សំភារៈសិក្សាមួយចំនួនសម្រាប់សិស្សានុសិស្ស សៀវភៅពុម្ភសំរាប់បណ្ណល័យ ថវិការមួយចំនួនជូនដល់សមត្ថកិច្ច ដែលបានចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ។ ចុងបញ្ចប់នៃកម្មវិធីក៏មានការជប់លាងចូលឆ្នាំថ្មី អមដោយវង់តន្រ្តីសម័យ និងការបាញ់ កាំជ្រួចផងដែរ ។ សូមបញ្ជាក់ថាលោកបណ្ឌិត សុខ ទូច  សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ ដែលបានចូលរួមក្នុងពិធីនោះដែរក៏បានសំរេចផ្តល់ឧបត្ថម្ភ ដល់លោកគ្រូអ្នកគ្រូដែលបង្រៀននៅតំបន់ បានចូលសិក្សានៅសាកលវិទ្យាល័យខេមរៈ របស់លោកបណ្ឌិតផងដែរ ៕