តារា​ភាពយន្ត​ហូលីវូដ​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ចាប់​អារម្មណ៍​ការ​ផលិត​ភាពយន្ត

តារា​ភាពយន្ត​ហូលីវូដ (Hollywood) អ្នកស្រី អែនជេលីណា ចូលី ភីត (Angelina Jolie-Pitt) ចូលរួម​កិច្ច​ពិភាក្សា​ពិសេស​មួយ​ជាមួយ​អ្នក​ផលិត​ភាពយន្ត​កម្ពុជា មួយ​ចំនួន នៅ​សាល​សន្និសីទ​ចតុមុខ ល្ងាច​ថ្ងៃ​ទី​៥ ធ្នូ។ កិច្ច​ពិភាក្សា​នេះ ជា​កម្មវិធី​មួយ​នៃ​មហោស្រព​ខ្សែ​ភាពយន្ត​កម្ពុជា-អន្តរជាតិ ដែល​បាន​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ។

យុវជន​ដែល​ចូលរួម​ស្តាប់​ការ​ជជែក​គ្នា​នេះ រំពឹង​ថា អនាគត​នៃ​វិស័យ​ភាពយន្ត​កម្ពុជា នឹង​មាន​ដំណើរ​ការ​ល្អ។ ពួក​គេ​លើក​ឡើង​ថា ការ​ចូលរួម​របស់ អ្នកស្រី អែនជេលីណា ចូលី ភីត នឹង​រួម​ចំណែក​ធ្វើ​ឲ្យ​សន្ទុះ​នៃ​ភាពយន្ត​កម្ពុជា ស្ទុះ​ឡើង​វិញ។

សូម​ស្ដាប់ លោក សិរីមុនី រាយការណ៍​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។