​ចែក​អត្តសញ្ញាណប័ណ្ណគំរូថ្មី​ចំនួន​៣៦១​​សន្លឹក​ដល់​​ពលរដ្ឋ​ឃុំ​កំពង់​អូស

ខេត្តកំពង់ឆ្នាំង ៖ អត្ត​សញ្ញា​ណប័ណ្ណ​ ​​មាន​សារសំខាន់​ខ្លាំងសម្រាប់​ប្រជាពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​ក្នុង​កិច្ចការ​ផ្សេង​ៗ ​​និង​​ជា​ការ​កំណត់​​សម្គាល់​ដល់​ប្រជាពលរដ្ឋ ដែល​មាន​សញ្ជាតិ​ខ្មែរ​ផង​ដែរ ​ ។ លោក ថោ​ង ចំរើន ​ប្រធាន​មន្ទីរ​សង្គមកិច្ចខេត្ត​ មាន​ប្រសា​សន៍បែប​នេះ ក្នុង​ឱកាស​ដែល​លោក​អញ្ជើញជា​អធិបតី​ក្នុង​ពី​ធីចែក​អត្តសញ្ញាណ​​ប័ណ្ណ​គំរូ​ថ្មីចំនូ​ន​៣៦១​សន្លឹក ដល់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​កំពង់​អូស ស្រុក​ជល​គិរី  និង​ពិធី​រំ​ឭ​ក​ខួបអនុ​ស្សាវ​រី​យ៍ កំណើត​រណៈ​សិ​រ្ស ២​ធ្នូ លើក​ទី​៣៧ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​ធ្នូ ២០១៥ ក្នុង​បរិវេណ​វត្តស​ត្ថា​រាម ហៅ​វត្តគៀន​តា​ម៉ា ស្ថិត​ក្នុងភូមិ​គៀន​តា​ម៉ា ឃុំ​កំពង់​អូស ។

​លោក​បាន​បន្ត​ថា ទន្ទឹម​នឹង​ប្រទេស​ជាតិ​បាន​សុខ​សប្បាយ មាន​សន្តិភាព ​មាន​ការ​​រីក​ចម្រើន​​លើគ្រប់​វិស័យ យើង​ក៏​នៅ​មិន​ភ្លេចថ្ងៃ​២​ធ្នូ គឺជា​ថ្ងៃកំណើតរណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជាផង​ដែរ ដែល​បច្ចុប្បន្ន​បាន​ប្តូរ​ឈ្មោះ​មក​ជា «រណៈសិរ្ស​សាមគ្គី អភិវឌ្ឍ​ន៏ មាតុភូមិ​កម្ពុជា»​ វិញ  ហើយ​បើ​គិត​មកដល់​ពេល​នេះ មាន​អាយុ​៣៧​ឆ្នាំ​ហើយ មាន​ថ្ងៃកំណើតរណៈសិរ្ស ២​ធ្នូ ទើប​មានថ្ងៃ​៧ មក​រា ១៩៧៩  ​​មាន​ថ្ងៃ​៧​មក​រា ១៩៧៩ ទើប​យើង​មាន​អ្វី​ៗ​ទាំងអស់​មក​ដល់​សព្វ​ថ្ងៃនេះ ។ ពិតមែនតែ​៣៧​ឆ្នាំ បាន​កន្លង​ផុត​ទៅ តែ​យើង​នៅ​តែ​នឹកគិត​ស្រមៃ​ដល់របប​​ឃោរ​ឃៅ​របស់​បន​ប្រល័យពូ​ច​សាស​ន៏ ប៉ុ​ល ​ពត ដែល​បាន​កាប់សម្លាប់ ធ្វើ​ទារុណកម្ម បង្អត់អាហារ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​​ស្លាប់ជាង​៣​លាន​នាក់  ។ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ១៩៧៩ ប្រទេស​កម្ពុជា បាន​ស្តា​ឡើង​វិញ​ពី​បាតដៃទទេ ពី​គំនរ​ផេះ​ផង់រហូត​បាន​រីក​​ចម្រើនគ្រប់​វិស័យ នេះ​គឺ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយគត់ ។

ក្នុង​នាម​លោកជា​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ជល​គិ​រី ​​សូម​នាំ​យក​​អត្ត​សញ្ញាណ​ប័​ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី មក​ផ្តល់​ជូនប្រជាពលរដ្ឋ ក្នុង​ឃុំ​កំពង់​អូស​ចំនួន៣៦១សន្លឹក ដែល​ខាង
ស្នងការដ្ឋាន​នគរបាល​ខេត្ត ទើប​ធ្វើ​ហើយ ។ និង​សូម​ផ្តាំផ្ញើ​ដល់​​ប្រជាពលរដ្ឋ ត្រូវ​ចេះ​ថែរក្សា​ឱ្យ​បាន​គង់វង្ស​ល្អ សម្រាប់​ជា​ប្រ​យោ​ជ​ន៏ ក្នុង​ការងារ​រដ្ឋបាល​ផ្សេង​ៗ ហើយ​បើសិនបាត់បង់ ឬ​ខូចខាត​ដោយ​ប្រការ​ណាមួយ​ សូម​ប្រញាប់​រាយ​ការណ៍​បន្ទាន់​ទៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​មូលដ្ឋាន​កុំ​ខានឱ្យ​​សោះ ។

​ឆ្លៀត​​ក្នុង​ឱកាស​នោះ​ដែរ លោក ថោ​ង ចំរើន និង​ក្រុមការងារ​បានទៅ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយទៅ​ផ្តល់​ជូនគ្រួសារ​អតីត​យុ​ទ្ឋ​ជន​ពិការចំនួន​៣​គ្រួសារ ដែល​ទីទ័ល​ក្រនៅ​ក្នុងភូមិ​ឃុំខាងលើ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ក​៣០​គីឡូក្រាម មី​១​កេស ឃី​ត​មួយ​កញ្ចប់​មាន មុង​១ ភួយ​១ កន្ទេល​១ ខ្នើយ​១ និង​​ប្រាក់​​មួយចំនួន​ផង​ដែរ​ ៕​