ចក្រភពអង់គ្លេស បន្តទម្លាក់គ្រាប់បែក នៅទីតាំងអណ្តូងប្រេង របស់ISIS នៅស៊ីរីជាលើកទីពីរ

ឡុងដ៍៖ យន្តហោះទម្លាក់គ្រាប់បែក របស់ចក្រភពអង់គ្លេស បន្តប្រតិបត្តិការរបស់ខ្លួនជាលើកទីពីរ ក្នុងការវាយប្រហារនៅទីតាំងអណ្តូងប្រេងរបស់ក្រុមឧទ្ទានរដ្ឋឥស្លាម ក្នុងប្រទេស ស៊ីរី នេះបើយោងតាមការលើកឡើង របស់រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Michael Fallon ដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក Fallon បានប្រាប់សារព័ត៌មាន Sky News ថា កាលពីរាត្រីថ្ងៃសុក្រកន្លងទៅនេះ ការវាយប្រហារដូចព្យុះ បានកើតឡើងជាលើកដំបូង ដោយបានវាយចំគោលដៅអណ្តូងប្រេង ដែលស្ថិតនៅភាគខាងកើតប្រទេស ស៊ីរី ប្រកបដោយភាពជោគជ័យ។

សូមជម្រាបថា សភាជាតិអង់គ្លេស បានបោះឆ្នោត សម្រេចពង្រីកការវាយប្រហារ តាមដែនអាកាស ទៅលើក្រុមឧទ្ទាមក្នុងប្រទេស ស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ។ ហើយក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោង ក្រោយសេចក្តីសម្រេចនេះ យន្តហោះទម្លាក់គ្រាប់បែកអង់គ្លេស បានផ្តើមការវាយប្រហារ នៅវាលអណ្តូងប្រេង ដែលជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់ពួកឧទ្ទាម សម្រាប់ផ្គត់ផ្គង់ដល់ការវាយប្រហារ លោកខាងលិច នេះបើយោងតាមការលើកឡើងរបស់លោក Fallon ក្នុងអំឡុងនៃទស្សនកិច្ច នៅមូលដ្ឋានទ័ពអាកាសរបស់អង់គ្លេស នៅប្រទេសCyprus៕

ចក្រភពអង់គ្លេស បន្តទម្លាក់គ្រាប់បែក នៅទីតាំងអណ្តូងប្រេង របស់ISIS នៅស៊ីរីជាលើកទីពីរ

ចក្រភពអង់គ្លេស បន្តទម្លាក់គ្រាប់បែក នៅទីតាំងអណ្តូងប្រេង របស់ISIS នៅស៊ីរីជាលើកទីពីរ