ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបសំណេះ សំណាល និងផ្តល់អំណោយ ដល់កុមារពិការ និងកុមារកំព្រា ភ្នំពេញថ្មី

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណំាហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹក ថ្ងៃអាទិត្យ ទី៦ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ បានចុះជួបសំណេះសំណាល និងចែកអំណោយ ដល់កុមារពិការ ភ្នែក និងគ-ថ្លង់ នៅសាលាកុមារពិការភ្នែក និងកុមារគ-ថ្លង់ភ្នំពេញថ្មី របស់អង្គការគ្រួសារថ្មី នៅសង្កាត់ ភ្នំពេញថ្មី រាជធានីភ្នំពេញ។

ក្នុងការជួបសំណេះសំណាល នោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកពីការយក ចិត្តទុកដាក់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  និងសម្តេចគតិព្រឹទ្ធបណ្ឌិត ក្នុង ការគាំពារ ថែបំប៉ន និងបណ្តុះបណ្តាលដល់កុមារពិការ និងកុមារកំព្រា ដើម្បីឲ្យកុមារទាំងនោះមាន លទ្ធភាពរីកចំរើន ធំធាត់ដូចកុមារដ៏ទៃទៀត ហើយមានសមត្ថភាពចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ ប្រទេស ជាតិទៅអនាគត។

លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សម្តេចតេជោ បានអំពាវនាវឲ្យស្ថាប័នរដ្ឋទាំងអស់ និងក្រុមហ៊ុនឯកជន យកចិត្តទុកដាក់ក្នុងការជ្រើសរើស ជនពិការឲ្យចូលបំរើការងារក្នុងស្ថាប័ន និងក្រុមហ៊ុនរបស់ខ្លួន ដើម្បីផ្តល់ឱកាសឲ្យកុមារទាំងនោះបានរួមចំណែក ក្នុងការអភិវឌ្ឍន៍ ប្រទេស ជាតិ។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទាន របស់អង្គការ គ្រួសារថ្មី ក្នុងការគំាពារ និងអប់រំកុមារពិការភ្នែក កុមារគ-ថ្លង់ និងកុមារកំព្រា តាមរយៈសាខាទាំង៥ របស់ខ្លួន និងបានលើកសរសើរឧត្តមគតិនាយិកាសាលា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសាលាទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀន អប់រំ បណ្តុះបណ្តាល និងថែទាំកុមារទាំងអស់។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានសម្តែងមនោសញ្ចេតនាអាណិតអាសូរជាខ្លាំង ចំពោះ ពិការភាពរបស់កុមារទាំងអស់នោះ ហើយបានលើកទឹកចិត្តឲ្យក្មួយៗជំនះពុះពារការលំបាក ខិតខំរៀន សូត្រដល់កំរិតឧត្តមសិក្សា ហើយចូលបំរើការងារតាមក្រសួងមន្ទីរ ក្នុងនោះក៏មានក្រសួងការបរ-ទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក ទឹកចិត្តដល់ជនពិការ។ ជាមួយគ្នានោះលោក ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយ នឹងសាលាអំពី មធ្យោ-បាយក្នុងការលើកស្ទួយការគាំពារ និងការបណ្តុះបណ្តាលកុមារពិការភ្នែក កុមារគ-ថ្លង់ និងកុមារ កំព្រា ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យកុមារទាំងនោះឈានទៅចាប់យកវិជ្ជាជីវៈណាមួយក្នុងស្ថា-ប័នរដ្ឋ ឬវិស័យឯកជន ដើម្បីចូលរួមក្នុងការកសាងជីវិតខ្លួនឯង ហើយនិងការអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងពិធីនោះផងដែរ ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង ក៏បានផ្តល់អំណោយដល់កុមារពិការភ្នែកគ-ថ្លង់ និងលោកគ្រូ អ្នកគ្រូ បុគ្គលិក នូវសំលៀកបំពាក់គ្រឿងឧបភោគ-បរិភោគ សំភារៈប្រើប្រាស់ និងថវិកា ដែលសរុបជារួមមានចំនួនប្រមាណ ១០.០០០ ដុល្លារ៕

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបសំណេះ សំណាល និងផ្តល់អំណោយ ដល់កុមារពិការ និងកុមារកំព្រា ភ្នំពេញថ្មី

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបសំណេះ សំណាល និងផ្តល់អំណោយ ដល់កុមារពិការ និងកុមារកំព្រា ភ្នំពេញថ្មី

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបសំណេះ សំណាល និងផ្តល់អំណោយ ដល់កុមារពិការ និងកុមារកំព្រា ភ្នំពេញថ្មី