ក្រុមការងារ​ជួយ​ខេត្ត ចុះ​ត្រួតពិនិត្យ​ទឹក​អាង​អូរ​ខៃ​ដន និង​ប៉ះពាល់​ពលរដ្ឋ ធ្វើស្រែ​ប្រាំង​

បន្ទាយមានជ័យ:  ប្រធាន​ក្រុម​កា​ងារ​ជួយ​ខេត្តបន្ទាយមានជ័យ ត្រួតពិនិត្យ​លើ​អាង​អូរ​ខៃ​ដន អំពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ធ្វើស្រែ​វស្សា​ដែល​លិច​ទឹក កង្វះ​ទឹក​ដា​ក់ប​ញ្ជូ​ល​ស្រែប្រាំង កាល​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ខៃ​ដន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
            
​លោក​កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ប្រជាពលរដ្ឋ​កង្វះ​ទឹក​សម្រាប់​ដាក់បញ្ចូល​ស្រែប្រាំង និង​ទំនាស់​ជាមួយ​ក្រុមហ៊ុន​កុក​អាន ដែល​ទប់ទឹក​ទុក មិន​បង្ហូរទឹក​ចេញពី​អាង​ខៃ​ដន មក​ឲ្យ​ដាក់​ស្រែ​នោះ ត្រូវបាន​សម្របសម្រួល​ឯកភាពគ្នា​ឲ្យ​បង្ហូរ​តិច​ដាក់​ស្រែ​ដល់​ច្រូត​។​
      
​លោក​កែ គឹមយ៉ាន បាន​បន្តថា ចាប់ពី​នេះ​តទៅ ប្រជាពលរដ្ឋ​ដែលមាន​ស្រែប្រាំង នៅ​ខាងក្រោម​ទំនប់​ចំនួន ២២១ ហិច​តា ត្រូវមាន​ទឹក​ដាក់​ប្រចាំ​មិន​ឲ្យ​ដា ច់​ទេ ព្រោះ​រហូតដល់​ស្រូវ​ទុំ ច្រូតកាត់​បាន​ផល ទើប​ខាង​ក្រុមហ៊ុន​កុក​អាន បិទ​ទុក​សម្រាប់​ទឹក​ប្រើប្រាស់​ក្នុង​ក្រុង​ប៉ោយប៉ែត ហើយ​ជា​តំបន់​ទេសចរណ៍​កម្សាន្ត​ផង​៕