កងទ័ព​រុ​ស្ស៊ី​ចោទ​អា​មេ​រិ​កថា​ជួយ​ការ​រ​ពារ​កា​រត់ពន្ធ​ប្រេង​របស់​រដ្ឋ​អ៊ិ​ស្លា​ម​ទៅ កាន់​តួ​ក​គី

កងទ័ព​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​៥ ធ្នូ បាន​ចោទប្រកាន់​សហរដ្ឋ​អា​មេ​រិ​កថា ជួយ​ការពារ​ការ​រត់ពន្ធ​ប្រេង​ទៅ​កាន់​តួ​ក​គី​ពី​បណ្តា​អ្នក​តំបន់​ត្រួតត្រា​ដោយ​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី បន្ទាប់​ពី​ក្រុង​វ៉ា​ស៊ី​ន​តោន​យល់​ថា ការ​រត់ពន្ធ​ប្រេង​នេះ​មាន​បរិមាណ​មិន​ច្រើន​មក ។

តាម FACEBOOK ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​សរសេរ​ថា ពេល​ដែល​បណ្តា​ទទួលខុសត្រូវ​អា​មេ​រិ​ក​ប្រកាស​ថា ពុំ​បានដឹង​ថា​តើ​ប្រេង​របស់​ពួក​ភេរវរ​ករ​ត្រូវ​បាន​បញ្ជូន​ទៅ​តួ​ក​គី​ដោយ​រត់ពន្ធ​បែប​ណា​នោះ ពុំ​មែន​ពួក​គេ​មិនដឹង​នោះ​ឡើយ ក៏​ប៉ុន្តែ​នេះ​ជា​ឆន្ទៈ​ពួក​គេ​ជួយ​ការពារ​អំពើ​ទាំងនោះ ។

ក្រសួង​នោះ​សរសេរ​ទៀត​ថា រយៈពេល​ចុង​ក្រោយ​នេះ បណ្តា​សេចក្តីថ្លែងការណ៍​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន និង​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​ហាក់ដូចជា​មិន​ទំនង​ទាល់តែ​សោះ ។ ក្រសួង​នេះ​ប្រាប់​ដល់​ក្រុង​វ៉ា​ស៊ី​ន​តោន​ឱ្យ​មើល​បណ្តា​វី​ដេ​អូ​ថត​ដោយ​បណ្តា​យន្តហោះ​ស៊ើបការណ៍​គ្មាន​មនុស្ស​បើក​ដែល​បង្ហាញ​ការ​ជញ្ជូន​ប្រេង​រយៈពេល​ចុង​ក្រោយ​នេះ កាន់តែ​ច្រើន​៣​ដង​លើស​ពី​មុន​កាត់​ព្រំដែន​តួ​ក​គី​-​ស៊ី​រី ។

ចាប់តាំងពី​ការ​បាញ់​ទម្លាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុ​ស្ស៊ី​មួយ​គ្រឿង ដោយ​កងទ័ពអាកាស​តួ​ក​គី​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​ព្រំដែន​ស៊ី​រី​មក រុ​ស្ស៊ី​បាន​ចោទប្រកាន់​តួ​ក​គី​ថា ជា​អ្នក​ទាញ​យក​ប្រយោជន៍​ពី​ការ​រត់ពន្ធ​ប្រេងកាត​មក​ពី​ពួក​ជី​ហា​ដ ជាមួយ​បណ្តា​រូបថត​ផ្កាយ​រណប និង​វី​ដេ​អូ​ជា​សំអាង ។ កងទ័ព​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​២ ធ្នូ ចាត់​ទុក​ថា នេះ​ជា​ភស្តុ​តាង​នៃ​ការ​រត់ពន្ធ​ប្រេង ហើយ​ចោទ​ត្រង់​ៗ​លើ​ប្រធានាធិបតី​តួ​ក​គី លោក​រី​សេ​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន និង​គ្រួសារ​តែ​ម្តង ។

បណ្តា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៤ ធ្នូ ទទួលស្គាល់​ថា ពិត​ណាស់​បរិមាណ​ប្រេង​តិចតួច​ប៉ុណ្ណោះ​ដែល​ដឹក​ឆ្លងកាត់​ព្រំដែន​តួ​ក​គី​-​ស៊ី​រី ក៏​ប៉ុន្តែ​ពុំ​មែន​ជា​បរិមាណ​មួយ​ដែល​មេដឹកនាំ​រដ្ឋ​ចាប់អារម្មណ៍​ឡើយ ៕