ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​១​ខ្នង ​និង​ប្រាក់​២​ម៉ឺន​ដុល្លារ​ទាំង​ព្រឹកនៅ​ស្រុក​កោះ​សូទិន

ខេត្តកំពង់ចាម ​៖ ​លំនៅ​ឋាន​របស់ប្រជាពលរដ្ឋ​អស់​១​ខ្នង មាន​ទំហំ​៥​​​គុណ​១៨​ម៉ែត្រ សាងសង់​អំពី​ឈើ​ប្រក់​ក្បឿ់ង​ ស្ថិត​នៅ​ភូមិផ្សារ​ថ្មី ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង កាល​ពី​វេលា​ម៉ោង​១១ ​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ធ្នូ ២០១៥ ​។

ក្នុង​​ហេតុ​ការ​ណ៍​នោះ លោក​ឧត្តម​សេនី​យ៍ទោ​បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្តបាន​បញ្ជាឲ្យ​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​២​គ្រឿងចេញ​ទៅ​ជួយ​អន្តរា​គម​ន៍ ដោយ​មិន​បាន​ឆេះ​ឆ្លង​ដល់​លំនៅ​ឋានរបស់​អ្នក​ដ៏​ទៃ​ទៀត​នោះ​ទេ ។

លោក​វរ​សេនី​យ៍​ទោ យ៉​ន ឌី​ន  នាយការិយាល័យ​ពន្លត់អគ្គិភ័យ​ខេត្ត ប្រាប់​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែលរង​គ្រោះ​ដោយ​អគ្គិភ័យ​នោះ​មាន​ម្ចាស់​ឈ្មោះ លី ណ​យ ភេទ​ស្រី អាយុ​៧៥​ឆ្នាំ ។ ចំពោះ​សម្ភារ​ដែល​បាត់​បង់​ដោយ​សារ​អគ្គិ​ភ័យ​​ រួម​មាន​​​ម៉ូតូ​ម៉ាក C 125 ស៊េរី​២០១៥ មួយ​គ្រឿង កង់​១​គ្រឿង ខ្សែ.​ក ខ្សែដៃ មាស​ ប្លា​​ទី​ន​សរុប​ទម្ងន់​២​តម្លឹង ប្រាក់​ដុល្លារ​២​ម៉ឺន​ដុល្លារ ព្រមទាំង​សំលៀក​បំពាក់​មួយ​ចំនួន​ទៀត៕