DIAMOND​ TWIN ​TOWER ​ខុនដូរ​លំដាប់​ពិភព​លោក​នៅ​កោះពេជ្រ

DIAMOND​ TWIN ​TOWER ​ខុនដូរ​លំដាប់​ពិភព​លោក​នៅ​កោះពេជ្រ

កម្មវិធីបើកសម្ធោធជាផ្លូវការនៅសណ្ឋាគារសូហ្វីថែលរបស់គំរោង DIAMOND TWIN TOWER ត្រូវបានធ្វើឡើងនៅថ្ងៃ ០៤ ខែធ្នូ ឆ្នាំ ២០១៥ បន្ទាប់ពី ទទួលលិខិតអនុញ្ញាតសាងសង់ និងវិញ្ញាបនបត្រសាងសង់និងអាជ្ញាបណ្ណអភិវឌ្ឍអចលនវត្ថុពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

 

អគារភ្លោះសំរាប់ការិយាល័យនិងខុនដូរលំដាប់ពិភពលោកដំបូងគេបង្អស់នៅកោះពេជ្រកម្ពស់ ១៣៦ ម៉ែត្រ DIAMOND TWIN TOWER នេះត្រូវបានរចនាម៉ូតគូសប្លង់ដោយសំរិតសំរាំងយ៉ាងពិសេសដោយ ក្រុមស្ថាបត្យករដ៏ល្បីៗ របស់តៃវ៉ាន់និងចិនរួមគ្នា ។ អគារនេះនឹងផុសឡើងយ៉ាងត្រដែតនៅតាម ជួរមាត់ទន្លេនៃកោះពេជ្រដែលព័ទ្ធជុំវិញទៅដោយទីប្រជុំជននៃតំបន់ពាណិជ្ជកម្មដ៏សម្បូរបែប រួមមានដូចជា ៖ មជ្ឈមណ្ឌលកំសាន្ត NAGA WORLD ផ្សារទំនើប AEON MALL សាលាអន្តរជាតិកាណាដា មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ សាលមហោស្រព ហាងលក់ទំនិញនៃអគារឡាសែន។

 

DIAMOND TWIN TOWER គឺជាគំរោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន “ ចៅទីងអ៊ិនធើណេសិនណលរៀលអ៊ីស្តេត”CHAO TING INTERNATIONAL REAL ESTATE CO.,LTD ដែលបង្កើតឡើងដោយមានការចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន វិនិយោគក្នុងស្រុកនិងក្រុមហ៊ុនធំៗពីរដទៃទៀតគឺ CHAO CHI GROUP & HUNG TING International Real Estate។
សមាហរ័ណកម្មអាស៊ានចុងឆ្នាំ ២០១៥ ផ្សំនឹងគោលនយោបាយបើកចំហរ ព្រមទាំងមានការជំរុញលើវិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុនិងវិស័យសេវាកម្មឲ្យរីកចំរើនរុងរឿងនាថ្ងៃអនាគត សហវិនិយោគិនខុនដូរ និងការិយាល័យដ៏ប្រណីតនេះក៏សម្រេចដំណើរការក្នុងទំហំកញ្ចប់ទឹកប្រាក់ ប្រមាណ ៦០លានដុល្លារអាមេរិក។
ស្ថិតក្នុងកម្ពស់ ១៣៦ ម៉ែត្រហ៊ុមព័ទ្ធដោយបណ្ដុំអគារពាណិជ្ជកម្ម ផ្សារទំនើប ឈរជ្រែងអមដោយទន្លេងសងខាង Diamond Twin Tower មានអគារការិយាល័យ (SUNRISE) ១៦០ យូនិត, អគារខុនដូ (PEACE) ៣២៨ យូនិត ស្ថិតនៅលើផ្ទៃដីសរុប ៥២២៤ម៉ែតការ៉េ ហើយគ្រោងនឹងបញ្ចប់ការងារនាខែ ឧសភា ឆ្នាំ២០១៨ខាងមុខនេះ។

DIAMOND​ TWIN ​TOWER ​ខុនដូរ​លំដាប់​ពិភព​លោក​នៅ​កោះពេជ្រ DIAMOND​ TWIN ​TOWER ​ខុនដូរ​លំដាប់​ពិភព​លោក​នៅ​កោះពេជ្រ DIAMOND​ TWIN ​TOWER ​ខុនដូរ​លំដាប់​ពិភព​លោក​នៅ​កោះពេជ្រ

អគ្គនាយក ក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុបានបង្ហាញថាៈ DIAMOND TWIN TOWERជាគម្រោងសំណង់និមិត្តរូបនៃការគូសប្លង់សាងសង់ជាអគារតារាភ្លោះ (TWIN TOWER) ក្នុងនោះអគារមួយ ជាអគារការិយាល័យលំដាប់ខ្ពស់មាន ៣០ ជាន់ដែលមានកម្ពស់ជាន់នីមួយៗរហូតដល់ទៅ ៣,៨ម៉ែត្ររីឯអគារផ្សេងមួយទៀតជាអគារពាណិជ្ជកម្មអន្តរជាតិដែលមាន ៣២ ជាន់កម្ពស់ជាន់នីមួយៗរហូតដល់ទៅ ៣,៣ ម៉ែត្រ ។ ម្យ៉ាងទៀតនៅលើជាន់ទី៧នៃអគាររៀបចំបង្កើតឡើងជាទីកន្លែងកំសាន្តចំរុះសំបូរបែបគ្មានដែនកំណត់មានដូចជា៖ ឆ្នេរខ្សាច់រលកសមុទ្រនៅលើអាកាស ភោជនីយ៏ដ្ឋានល្បីៗ អាងហែលទឹកធំទូលាយ និង កន្លែងហាត់ប្រាណ។ល។ ហើយនៅលើជាន់កំពូលនៃអគារនោះគឺជា SKY BAR និង ភោជនីយ៏ដ្ឋាន។ ក្រុមហ៊ុនអភិវឌ្ឍន៍ថែមទាំងផ្ដល់អទិភាពនិងជំរុញឲ្យភោជនីយដ្ឋានល្បីឈ្នោះក្នុងស្រុកនិងធនាគារធ្វើការវិនិយោគបោះទីតាំងនៅទីនេះដើម្បីបំពេញនូវតម្រូវការសេដ្ឋកិច្ចនៃគ្រប់វិស័យ គ្រប់ស្ថាប័ននិងទីផ្សារឯកជន ។
អ្វីដែលមានតំលៃគួរឲ្យលើកឡើងបន្ថែមទៀតនោះគឺការរចនាម៉ូត (Design) នៃសោភណភាពខាងក្រៅអគារជាផ្ទាំងការពារពន្លឺព្រះអាទិត្យសន្សំសំចៃថាមពលអគ្គិសនី បានធ្វើឲ្យទីក្រុងភ្នំពេញតភ្ជាប់គន្លងនិន្នាការថ្មីនៃការកាត់បន្ថយការបញ្ចេញជាតិកាបោនពិភពលោក ។