កូនឆ្កែដ៏គួរឲ្យអាណិត ត្រូវម្ចាស់ដុតទាំងរស់ រួចទម្លាក់ពីជាន់ទី៤ តែសំណាងមិនងាប់ (មានវីដេអូ)

បរទេស៖ កូនឆ្កែមួយក្បាល ត្រូវបាន ម្ចាស់របស់វាដុតទាំងរស់ រួចហើយក៏ទម្លាក់ពី រានហាល ជាន់ទី៤ ធ្លាក់មកដល់ដី ដោយសារតែ កូនឆ្កែនេះរពឹស ខាំទូរសព្ទម្ចាស់វា ។ តែជាសំណាងល្អរបស់កូនឆ្កែ ដោយសារមាន មនុស្សចិត្តល្អបាន ជួយសង្គ្រោះជីវិតវា និង ព្យាបាលវាឲ្យជា សះស្បើយរស់មានជីវិតវិញ ។

កូនឆ្កែដ៏គួរឲ្យអាណិត ត្រូវម្ចាស់ដុតទាំងរស់ រួចទម្លាក់ពីជាន់ទី៤ តែសំណាងមិនងាប់ (មានវីដេអូ)
កូនឆ្កែ Tuffy ពេលជួយសង្គ្រោះ

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ Yan Yingying បានឃើញ កូនឆ្កែដ៏កំសត់ ឈ្មោះ Tuffy ដេកសម្ងំជិតងាប់លើដងផ្លូវ ហើយ ដោយក្តីអាណិតពន់ពេក នាងក៏បានប្រញ៉ាប់ ជួយសង្គ្រោះ កូនឆ្កែនោះ ដោយយកវាទៅកន្លែងសង្គ្រោះសត្វ Animal Asia ។​

ក្រោយមក បុគ្គលិកនៅទីនោះម្នាក់ ឈ្មោះនាង Emily Drayton បានជួយសង្គ្រោះកូនឆ្កែដ៏កំសត់ បន្តទៀត ដោយយកទៅ ព្យាបាលនៅមន្ទីរពេទ្យសត្វ និងចំណាយថ្លៃ ព្យាបាលទាំងអស់ ។

កូនឆ្កែដ៏គួរឲ្យអាណិត ត្រូវម្ចាស់ដុតទាំងរស់ រួចទម្លាក់ពីជាន់ទី៤ តែសំណាងមិនងាប់ (មានវីដេអូ)

នាង Emily រៀបរាប់ថា ពេលកូនឆ្កែអាយុទើប៦ខែនេះ  ធ្លាក់ពីលើអគារមកដល់ដី ប្រាកដជាមានមនុស្សជាច្រើន បានឃើញ ប៉ុន្តែមនុស្សជាច្រើនដែលដើរកាត់​ធ្វើពើរដូចជាមិនឃើញអ្វីទាំងអស់។ Emily ថា នាងឃើញហើយ មិនអាចទប់អារម្មណ៍ដ៏តក់ស្លុតបានឡើយ ហើយនាងបានស្រក់ទឹកភ្នែក ពេលឃើញរូបរាង Tuffy ពេលនោះ។

យ៉ាងណាមិញ Emily បានលើកឡើងបន្ថែមថា  កូនឆ្កែ Tuffy បានជាសះស្បើយឡើងវិញ ក្រោយពីចំណាយពេលព្យាបាលអស់ ជាច្រើនខែ រួចមក ហើយ Tuffy ពេលនេះ មានរូបរាងស្អាតធម្មតា និងជាកូនឆ្កែពូកែរត់លេងមួយក្បាលផងដែរ ៕

កូនឆ្កែដ៏គួរឲ្យអាណិត ត្រូវម្ចាស់ដុតទាំងរស់ រួចទម្លាក់ពីជាន់ទី៤ តែសំណាងមិនងាប់ (មានវីដេអូ)
កូនឆ្កែដ៏គួរឲ្យអាណិត ត្រូវម្ចាស់ដុតទាំងរស់ រួចទម្លាក់ពីជាន់ទី៤ តែសំណាងមិនងាប់ (មានវីដេអូ)
កូនឆ្កែដ៏គួរឲ្យអាណិត ត្រូវម្ចាស់ដុតទាំងរស់ រួចទម្លាក់ពីជាន់ទី៤ តែសំណាងមិនងាប់ (មានវីដេអូ)
កូនឆ្កែដ៏គួរឲ្យអាណិត ត្រូវម្ចាស់ដុតទាំងរស់ រួចទម្លាក់ពីជាន់ទី៤ តែសំណាងមិនងាប់ (មានវីដេអូ)

ទស្សនាវីដេអូបង្ហាញពី ការកូនឆ្កែ Tuffyខាងក្រោមនេះ៖

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត