ការរើសអើង​ពូជសាសន៍​នឹងមិន​បញ្ចប់​ឡើយ ដរាបណា​រថយន្ត​ស​នៅតែ​ប្រើ​កង់​ខ្មៅ​…

កាលពី​ឆ្នាំ​២០១៤ លោក Robert Mugabe ប្រធានាធិបតី​ហ្ស៊ី​ម​បា​វ៉េ បាន​ថ្លែង​សុន្ទរកថា​ដ៏​ចាប់អារម្មណ៍​មួយ​ទាក់ទង​នឹង​ការរើសអើង​ពូជសាសន៍​។ នៅក្នុង​សុន្ទរកថា​នោះ មេដឹកនាំ​ផ្តាច់កា​រវ័យ​៩១​ឆ្នាំ​រូបនេះ បានលើកឡើង​ចំៗ​ពី​ត​ថា​ភាព​ក្នុងសង្គម ដែល​ពណ៌​ស និង​ពណ៌​ខ្មៅ មានការ​បែក​ចែកគ្នា​យ៉ាងច្បាស់​។​

​ចំណុច​សំខាន់ៗ​ក្នុង​សុន្ទរកថា​របស់លោក Mugabe៖

១.​ ការរើសអើង​ពូជសាសន៍​នឹងមិន​បញ្ចប់​ឡើយ ដរាបណា​រថយន្ត​ពណ៌​ស​នៅតែ​ប្រើ​កង់​ពណ៌​ខ្មៅ​។​
២. ការរើសអើង​ពូជសាសន៍​នឹងមិន​បញ្ចប់​ឡើយ ដរាបណា​យើង​បន្ត​បោក​សម្លៀកបំពាក់​ពណ៌​ស​មុនគេ ហើយ​បន្ទាប់មក​បោក​សម្លៀកបំពាក់​ពណ៌​ផ្សេងទៀត​។​
៣. ការរើសអើង​ពូជសាសន៍​នឹងមិន​បញ្ចប់​ឡើយ ប្រសិនបើ​មនុស្ស​នៅតែ​ប្រើប្រាស់​ពណ៌​ខ្មៅ​តំណាង​ឲ្យ​រូបភាព​អាក្រក់ និង​ពណ៌​ស​តំណាង​ឲ្យ​សន្តិភាព​។​
៤. ការរើសអើង​ពូជសាសន៍​នឹងមិន​បញ្ចប់​ឡើយ ដរាបណា មនុស្ស​បន្ត​ពាក់​សម្លៀកបំពាក់​ពណ៌​ស​សម្រាប់​អាពាហ៍ពិពាហ៍ ហើយ​ពណ៌​ខ្មៅ​សម្រាប់​ពិធីបុណ្យ​ខ្មោច​។​
៥. ការរើសអើង​ពូជសាសន៍​នឹងមិន​បញ្ចប់​ឡើយ ដរាបណា​អ្នក​ដែល​មិនបាន​បង់លុយ ត្រូវ​ចុះចូល​ក្នុង​បញ្ជីខ្មៅ មិនមែន​បញ្ជី​ស​។ ដូចដែល​យើង​លេង​ស្នូកឃ័រ យើង​មិន​ឈ្នះ​ឡើយ បើ​យើង​មិន​បុក​គ្រាប់​ខ្មៅ​ចូល ហើយ​គ្រាប់​ពណ៌​ត្រូវ​រក្សា​ដដែល​នៅលើ​តុ​។​

​ប៉ុន្តែ​ខ្ញុំ​មិន​ឈឺក្បាល​នោះឡើយ ដរាបណា​ខ្ញុំ​បន្ត​ប្រើប្រាស់​ក្រដាសអនាម័យ​ពណ៌​ស​ដើម្បី​សម្អាត​គូទ​ខ្មៅ​របស់ខ្ញុំ ខ្ញុំ​សប្បាយចិត្ត​ណាស់​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​