ម្រះ អាច​សម្លាប់​កោសិកា​មហារីក និង​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​

ម្រះ អាច​សម្លាប់​កោសិកា​មហារីក និង​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​

​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺមហារីក បាន​ក្លាយជា​ក្តីកង្វល់​ដ៏​ធំ សម្រាប់​ពលរដ្ឋ​កម្ពុជា ហើយ​វា​បាន​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​បំផ្លាញ​សុភមង្គល ក្នុង​គ្រួសារ​ខ្មែរ​ជា​ច្រើន​។ យ៉ាងណាមិញ ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​សុខភាព បាន​លើកឡើង​ថា ម្រះ អាច​ជួយ​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​នេះ​បាន​។ ហើយ​ខាងក្រោម​នេះ គឺជា​ការស្រាវជ្រាវ​ចុងក្រោយ អំពី​សារៈប្រយោជន៍​នៃ​ផ្លែ​ម្រះ ៖

​ការ​លាយ​បញ្ចូល​គ្នា នៃ​សារធាតុចិញ្ចឹម និង​អង់​ទី​អុក​ស៊ីដង់​
​ផ្លែ​ម្រះ មាន​ដើមកំណើត​នៅ​អាស៊ី អាហ្វ្រិ​ច និង​កា​រ៉ាប៊ី​។ ម្រះ​ត្រូវបាន​គេ​យក​ញ៉ាំ និង​ធ្វើ​ជា​ឱសថ​ធម្មជាតិ​។ ម្រះ សម្បូរ​សារធាតុចិញ្ចឹម​ជាច្រើន ដូចជា ហ្វូ​ឡាត វីតាមីន A និង C និង​ប៉ូ​តា​ស្យូម​។ វា​ក៏​ជា​អង់​ទី​អុក​ស៊ីដង់ (beta-carotene និង lutein)​។ ការស្រាវជ្រាវ​បង្ហាញថា ការ​លាយ​បញ្ចូល​គ្នា​សារធាតុ​ទាំងនេះ នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការប្រយុទ្ធប្រឆាំង ជាមួយ​ជំងឺមហារីក និង​ជំងឺ​ទឹកនោម​ផ្អែម​។​

​សារៈប្រយោជន៍ នៃ​ការប្រឆាំង​ជំងឺមហារីក​ដ៏​អស្ចារ្យ​
​ការសិក្សា​ថ្មី​បំផុត ដែល​មនុស្ស​ម្នាក​កំពុងតែ​និយាយ​ត​គ្នា បាន​ធ្លាយ​ចេញ​ពី​សាកលវិទ្យាល័យ Colorado ដែល​បង្ហាញ​ថា ម្រះ មាន​សារៈប្រយោជន៍​បំផុត ក្នុងករណី​អ្នកមាន​ជំងឺមហារីក​លំពែង​។ សារធាតុ​ដែល​មាន​នៅក្នុង​ម្រះ អាច​បញ្ឈប់​ការរីកលូតលាស់ របស់​កោសិកា​មហារីក និង​កម្ទេច​កោសិកា​ដែល​ងាប់​ចោល​។ អ្នកវិទ្យាសាស្ត្រ​ជឿថា វា​ទៅ​រួច តាមរយៈ​ការ​កាត់ផ្តាច់​ជាតិ​ស្ករ ទៅ​ចិញ្ចឹម​កោសិកា​មហារីក ពីព្រោះ កោសិកា​មហារីក ប្រើប្រាស់​ជាតិ​ស្ករ ជា​ថាមពល​សម្រាប់​រីកលូតលាស់ និង​រាលដាល​ទៅមុខទៀត​។​

​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម តាម​វិធី​ធម្មជាតិ​
​អ្នកជំងឺ​ទឹកនោមផ្អែម និង​អ្នក​ជំងឺមហារីក អាច​ទទួលបាន​ផលប្រយោជន៍ ដោយ​មិន​ដឹង​ខ្លួន ក្រោយ​ញ៉ាំ​ផ្លែ​ម្រះ​។ ម្រះ មាន​សមត្ថភាព​គ្រប់គ្រង កម្រិត​អាំង​ស៊ុយ​លីន ដូច្នេះ កម្រិត​ជាតិ​ស្ករ​នឹង​នៅ​ថេរ​ល្អ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។