អធិការដ្ឋាន​នគរបាល​ក្រុង​​ ខេមរភូមិន្ទ​បំបែក​ក្រុម​ចោរឆក់​ និង​ទាក់ឆ្កែ​បាន​ហើយ​

កោះកុង៖ នៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៥ កម្លាំងអធិការក្រុងរួមសហការ កម្លាំងស្នងការដ្ឋាននគរបាលខេត្ តបានចុះប្រតិបត្តិការបំបែក សំបុកក្រុមចោរឆក់ ទ្រព្យសម្បត្តិនិង ទាក់សត្វឆ្កែរបស់ប្រជាពលរដ្ ឋបានចំនួន៣នាក់ តែម្នាក់ត្រូវរត់រួចខ្លួន។

លោក រៀល ដារ៉ា អធិការក្រុងបានប្រាប់ភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ចំពោះក្រុងចោរឆក់និងទាក់សត្វឆ្កែ ជាទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋជនសង្ស័យ ទាំងអស់ស្ថិតក្រោមការសើុបសង្កេត យូរណាស់មកហើយ។ តែដោយការខិតខំ របស់សម្ថតិកិច្ចយើង បានរកសំបុកពួកឃើញ ដែលលាក់ខ្លួន នៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ លោក បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន គ្រប់គ្រាន់ហើយលោកបានរាយការណ៏ ជូនលោកស្នងការខេត្តចុះ ប្រតិបត្តិការណ៏ភ្លាម ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់និងម្នាក់ត្រូវរត់គេច ខ្លួនដោយជនសង្ស័យទាំង៣នាក់ មាន ឈ្មោះ១-ឈ្មោះ គ្រឿន ចិត្រ្តា ភេទ ប្រុស អាយុ ១៩ឆ្នាំ ។ ២-ឈ្មោះសួន សេរីវុទ្ធ ភេទប្រុសអាយុ២០ឆ្នាំ។ ៣-ឈ្មោះ មឿន ប៊ុនឡេង ភេទប្រុស អាយុ ២៣ឆ្នាំ ទាំង ៣នាក់ មានទីលំនៅ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកបានឲ្យដឹងទៀតថា ចំពោះជនសង្ស័យទាំង៣នាក់ សម្ថតិកិច្ចកំពង់កសាងសំណុំរឿង បញ្ជូនទៅស្នងការនគរបាល ខេត្តចាត់ការបន្ត៕