ប្រមុខការទូតកម្ពុជា នឹងទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតថ្មីអាម៉េរិក

ភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  ដែលផ្សព្វផ្សាយនៅមុននេះ អោយដឹងថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១០:០០ ព្រឹក នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអនុញ្ញាតឲ្យ លោក William A. Heidt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល ឯកឧត្តមចូលកាន់ មុខតំណែងជាផ្លូវការនៅកម្ពុជា៕