ចែរ៉ាន់ កំពុង​មមាញឹក​ ទិញ​ឈើ​ប្រណិត​គរ​ នៅតាម​ដងទន្លេ​សេសាន​ បម្រុង​នាំចេញ​ទៅ វៀតណាម​តែ​មេព្រៃ​ មិន​បង្ក្រាប​ព្រោះវាជា​ឆ្នាំងបាយ​

រតនគិរី៖ បើតាមសេចក្តីរាយការណ៍ ពីប្រជាពលដ្ឋមានទីលំនៅ តាមដងទន្លេសេសាន ស្ថិតនៅក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលប្រលប់ ពួកគាត់បានឃើញកាណូត ជាច្រើនគ្រឿងដឹកឈើប្រណិត ធ្នង់ចេញពីតំបន់ប៉ាក់កែ តាឡែ ស្ថិតក្នុងភូមិសេសាន ឃុំសេកុង ស្រុកសេសាន ខេត្តស្ទឹងត្រែងយកមក គរទុកនៅតាមដងទន្លេសេសាន បម្រុងនាំចេញទៅវៀតណាម ប៉ុន្តែមេព្រៃមិនបង្ក្រាប ព្រោះវាជាឆ្នាំងបាយ។

ជាក់ស្តែងកាលពីវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ នេះគំនរឈើធ្នង់ជាច្រើន កំណាត់ដែលស្រង់ឡើង ពីកាណូតមកទុកលើច្រាំង ដែលគេដឹងថា ជារបស់ចែរ៉ាន់ ជាមេឈ្មួញឈើដ៏ល្បីល្បាញ ដោយមានរថយន្តម៉ាកហាយឡិនឌ័រ មួយគ្រឿងដឹកឈ្មួញវៀតណាម ទៅទិញដល់កន្លែង មាត់ទន្លេសេសានតែម្តង។ 

ការដឹកជញ្ជូនឈើប្រណិត បានដោយសេរីពុំមានការរំខាន ពីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធនេះដែរ ត្រូវបានគេដឹងថា ក្រុមឈ្មួញវៀតណាម ស្ពាយលុយដុល្លារមកដេកចាំទិញឈើ ហើយបានផ្តល់លុយ ជាទីគាប់ចិត្តដល់ក្រុមសមត្ថកិច្ ចមួយក្តាប់តូចចាប់ពី មូលដ្ឋានរហូតដល់ថ្នាក់លើ ដើម្បីដឹកជញ្ជូន ទៅប្រទេសវៀតណាម។ ជាងនេះទៀត ក្រុមឈ្មួញវៀតណាម បានផ្តល់លុយអោយបក្ខពួក ដៃជើង និងកម្មករភាគច្រើន ជាជនជាតិចូលកាប់ និងអារឈើក្នុងព្រៃស ហគមន៍និងតំបន់ឧទ្យានជាតិវរជ័យ។

គេកំពុងតែធ្ងល់ថា ជនជាតិវៀតណាម ចូលមកទិញឈើ ដល់ស្រុកខ្មែរនេះមានច្បាប់ទំលាប់ ត្រឹមត្រូវក្នុងការស្ថាក់នៅ និងធ្វើការនៅស្រុកខ្មែរដែរទេ?។ ទាក់ទិនទៅនឹងសកម្មភាព ចែរ៉ាន់មេឈ្មួញទិញឈើស្តុក និងដឹកក្រុមឈ្មួញវៀតណាម មកដេកចាំទិញឈើ ដោយគ្មានការបង្ក្រាបពី មេព្រៃនេះដែរ មជ្ឈមណ្ឌលពត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺពីលោកជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើ ទទួលបន្ទុកស្រុកវ៉ើនសៃ ស្រុកតាវែង និងស្រុកអូរជុំ បានទេនៅរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥នេះ៕