ប៉ូលិស​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ លក់​និង​រក្សាទុក​សារធាតុ​ថ្នាំញៀន​

ព្រះសីហនុ: យុវជន​ម្នាក់​ដែលជា​មុខសញ្ញា​ចែកចាយ និង​រក្សាទុក​សារធាតុ​ថ្នាំញៀន ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​ឆ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ម្តុំ​ផ្លូវ​អូរ​ទី​១ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ប៉ូលិស​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់នេះ​ឈ្មោះ​ប៉ូ​យ ចាន់ ថុល អាយុ​២៩​ឆ្នាំ មានមុខ​របរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។ ដោយ​ជនសង្ស័យ​ម្នាក់នេះ បាន​យក​ថ្នាំញៀន​មក​លក់ និង​យកមក​ឲ្យ​មិត្តភក្តិ​ជក់​ថ្នាំញៀន​នៅ​ចំណុចកើតហេតុ​ខាងលើ ហើយក៏​មាន​អ្នករត់ម៉ូតូឌុប​រាយការណ៍​សមត្ថកិច្ច ទើប​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ និង​មាន​ដកហូត​វត្ថុតាង​រួម​:១-​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន ១​កញ្ចប់​តូច ២-​ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង ៣-​ម៉ូតូ ១​គ្រឿង ព្រមទាំង​សម្ភារៈ​មួយចំនួន​ផ្សេងទៀត​។

​ចំពោះ​ជនសង្ស័យ និង​វត្ថុតាង ដែល​ដកហូត​នោះ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ត​ន្ទោ​ស​តាមច្បាប់​៕

ប៉ូលិស​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ លក់​និង​រក្សាទុក​សារធាតុ​ថ្នាំញៀន​