ប្រធាន​ក្រុមការងារ ប្រគល់​ផ្ទះ ៦១ ខ្នង​ជូន​ប្រជាពលរដ្ឋ​ជួប​កា​លំបាក នៅ​ស្រុក​ម៉ាឡៃ​

បន្ទាយមានជ័យ: ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក បានផ្តល់​នូវ​ស័ង្កសី​សាង​សង់ផ្ទះ​ទ្រុឌទ្រោម​សង់​ជាថ្មី​ចំនួន ៦១ ខ្នង ភាគច្រើន​ជាម​នុស្ស​ពិកា​ក្រីក្រ​សម្រាប់​ប្រជាពលរដ្ឋ​ក្រលំបាក កាល​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិត​ភូមិ​នាទី ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​
                
​លោក​អែម សុខា អភិបាលស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ស្រុក​ម៉ាឡៃ យកចិត្តទុកដាក់​បញ្ហា​ការលំបាក របស់​ប្រជាពលរដ្ឋ​តែងតែ​ជួប​នៅ​ផលវិបាក បាន​ខិតខំ​ពង្រឹង​ភាពកក់ក្តៅ សម្រាប់​ជូន​តាម​មូលដ្ឋាន​ភូមិ​ឃុំ​ដែល​សុវត្ថិភាព លើ​សន្តិសុខ​គ្មាន​ចោរលួច ចោរប្លន់​ឡើយ​។ ផ្លូវថ្នល់​មានការ​អភិវឌ្ឍន៍ និង​ផ្ទះ​ប្រជាពលរដ្ឋ​ក្រីក្រ ត្រូវ​ប្រក់​ស្បូវ​ទៅ​ប្រក​ស័ង្កសី​។​
                
​លោកស្រី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ដោយ​បានឃើញ​ផ្ទាល់​ភ្នែក ប្រជាពលរដ្ឋ​ប្រមូល​ផល​ស្រូវ​បាន​ច្រើន លំនៅដ្ឋាន​គ្រប់គ្នា តាម​បណ្តា​យ​ផ្លូវថ្នល់​ចូលមក​នេះ​។ កសិផល​ដែល​ប្រជាពលរដ្ឋ​បង្កបង្កើត​ផល ដោយមាន​ការរីក​ចំ​ម្រើ​ន ក្នុង​អភិវឌ្ឍន៍ និង​ជួយផ្តល់​ការសាងសង​លំនៅដ្ឋាន ពី​ផ្ទះស្បូវ ទៅជា​ផ្ទះ​ប្រក​ស័ង្កសី​វិញ​។​

​លោក​កែ គឹមយ៉ាន បាន​បន្តថា ក្នុង​ការជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ អំពី​ទុក​លំបាក​រួចហើយ ក៏​អំណោយ​ចែកជូន​ចំនួន ៥០០ គ្រួសារ ក្នុង​មួយ​គ្រួសារ ទទួលបាន​សា​រ៉ុង​១ ថវិកា​២​ម៉ឺន​រៀល អង្ករ​២៥​គីឡូក្រាម ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ​យួរ មី សម្រាប់​ជួយ​គ្រួសារ​ពិកា​ភ្នែក ចែក​វ៉ៃ​នតា​ដល់​ចាស់​ពិការ​៕

ប្រធាន​ក្រុមការងារ ប្រគល់​ផ្ទះ ៦១ ខ្នង​ជូន​ប្រជាពលរដ្ឋ​ជួប​កា​លំបាក នៅ​ស្រុក​ម៉ាឡៃ​

ប្រធាន​ក្រុមការងារ ប្រគល់​ផ្ទះ ៦១ ខ្នង​ជូន​ប្រជាពលរដ្ឋ​ជួប​កា​លំបាក នៅ​ស្រុក​ម៉ាឡៃ​

ប្រធាន​ក្រុមការងារ ប្រគល់​ផ្ទះ ៦១ ខ្នង​ជូន​ប្រជាពលរដ្ឋ​ជួប​កា​លំបាក នៅ​ស្រុក​ម៉ាឡៃ​