​ប្រធាន​សហព័ន្ធ​បក​ស្រាយ​ពី​កីឡាករ​យក​ព្រះ​ឆាយាល័ក្ខណ៍​សម្តេច​ឪ​ សម្តេច​ម៉ែ​លើ​សង្វៀន​

​ប្រធាន​សហព័ន្ធ​បក​ស្រាយ​ពី​កីឡាករ​យក​ព្រះ​ឆាយាល័ក្ខណ៍​សម្តេច​ឪ​ សម្តេច​ម៉ែ​លើ​សង្វៀន​

ប្រមុខ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​បក​ស្រាយ​ចំពោះ​កីឡាករ​ប្រដាល់​កម្ពុជា​ ម៉ៅ ដាំដូច​ បាន​យក​ព្រះ​ឆាយាល័ក្ខណ៍​សម្តេច​ឪ​ និង​សម្តេច​ម៉ែ​លើក​នៅ​លើ​នៅ​សង្វៀន​ប្រដាល់​អាស៊ី​អាស៊ី​អាគ្នេយ៍​ថា កំហុស​អចេតនា​របស់​កីឡាករ​វ័យ​ក្មេង។

 

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ កីឡាករ​វ័យ​ក្មេង​កម្ពុជា​ ម៉ៅ ដាំដូច បាន​យក​ព្រះ​ឆាយាល័ក្ខណ៍​សម្តេច​ឪ និង​សម្តេច​ម៉ែ​ក្រ​កាត់​រត់​​​លើ​​សង្វៀន​ និង​​កាន់​ពេល​​អាជ្ញា​កណ្តាល​ប្រកាស​លទ្ធផល​ បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​ឈ្នះ​កីឡាករ​ថៃ​ក្នុង​ទឹក​ទី​៤​ដើម្បី​អបអរ​ជ័យជម្នះ​របស់​ខ្លួន។

​ប្រធាន​សហព័ន្ធ​បក​ស្រាយ​ពី​កីឡាករ​យក​ព្រះ​ឆាយាល័ក្ខណ៍​សម្តេច​ឪ​ សម្តេច​ម៉ែ​លើ​សង្វៀន​

លោក តែម ម៉ឺន

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្នុង​គោលការណ៍​របស់​សហព័ន្ធ​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​ណា​ម្នាក់​យក​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​មហា​ក្សត្រ​ ឬ​រូបថត​របស់​ថ្នាក់​ដឹក​នាំ​ម្នាក់​មក​​ប្រើ​ប្រាស់​ដូច​ជា​ការ​លើក​នៅ​លើ​សង្វៀន​ឡើយ។

 

លោក​មាន​ប្រសាសន៍​ថា ៖«យើង​អត់​មាន​គោលការណ៍​ឲ្យ​យក​​ព្រះ​ឆាយាល័ក្ខណ៍ ​ឬ​រូប​ថត​របស់​ថ្នាក់​ដឹក​នាំ​មក​ធ្វើ​បែប​នេះ​បាន​ឡើយ​នៅ​កន្លែង​ប្រដាល់។ កីឡា​ប្រដាល់​ជា​ការងារ​តូច​តាច​របស់​យើង​ យើង​មិន​ត្រូវ​យក​រូបភាព​ថ្នាក់​ដឹក​នាំ​ ឬ​ព្រះ​ឆាយាល័ក្ខណ៍​ប៉ះ​ពាល់​ជា​មួយ​យើង​បាន​ឡើយ»។

 

លោក​បន្ត​ថា គោល​ការ​ណ៍​របស់​សហព័ន្ធ​គឺ​ប្រើ​ប្រាស់​ទង់​ជាតិ​កម្ពុជា​ និង​មាន​ក្រណាត់​ ឬ​ក្រមា​​ដែល​មាន​ទង់​ជាតិ​ខ្មែរ​សម្រាប់​ចង់​លើ​ក្បាល​ជា​លម្អ​តែ​ប៉ុណ្ណោះ។

 

លោក​បាន​បញ្ជាក់​ថា លោក​ក៏​បាន​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​ដែរ​កាល​ពី​ព្រឹក​មិញ​ ហើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​កីឡាករ​វ័យ​ក្មេង​រូប​នោះ​យក​ព្រះ​ឆាយាល័ក្ខណ៍​របស់​សម្តេច​ឪ​ សម្តេច​ម៉ែ​មក​កាន់​រត់​លើ​សង្វៀន។ នេះ​ជា​កំហុស​ដោយ​​​អចេតនា​របស់​កីឡាករ​ដែល​​វ័យ​ក្មេង​ និង​ទើប​ប្រកួត​អន្តរជាតិ​លើក​ដំបូង។

 

«គាត់​ទើប​ប្រកួត​ដំបូង​ ហើយ​អត់​បាន​ដឹង​គោល​ការណ៍ ប្រហែល​ជា​គាត់​រៀប​ចំ​ដោយ​ខ្លួន​ឯង​ ​ព្រោះ​គាត់​ទើប​ប្រកួត​អន្តរជាតិ​ដំបូង»។ លោក​ តែម ម៉ឺន​ បាន​និយាយ​ និង​បន្ត​ថា លោក និង​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​ណែន​នាំ​ដល់​កីឡាករ​ និង​​ប្រធាន​ក្លិប​របស់​គេ​រួច​ហើយ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​