អតីត​បុរស​ខ្លាំង​នៃ​របប​យោធា​ភូមា​ចាត់​ទុក​លោក​ស្រី ស៊ូជី​ ជា​​អនា​គត​មេ​ដឹក​នាំ

អតីត​បុរស​ខ្លាំង​នៃ​របប​យោធា​ភូមា​ ឧត្តម​សេនីយ៍​ថាន់​ស្វេ​ ចាត់​ទុក​មេ​ដឹក​នាំ​ប្រឆាំង​លោក​ស្រី អ៊ួង​សាន់ ស៊ូ​ជី ដែល​កាល​ពី​មុន​ជា​ស្ត្រូវ​នឹង​គ្នា​យ៉ាង​ប្តូរ​ផ្តាច់​ថា ជា​អនា​គត​មេ​ដឹក​នាំ​ភូមា​មួយ​រូប​ ។

លោក​ថាន់ ស្វេ អតីត​អ្នក​រត់​សំបុត្រ ក្លាយជា​ឧត្តម​សេនីយ៍​ដែល​គ្រប់​គ្រង​ប្រទេស​ក្នុង​កណ្តាប់​ដៃ​ដែក​រយៈ​ពេល​២​ទស​វត្ស​រហូត​ដល់​ឆ្នាំ​២០១០ បាន​ជួប​ជាមួយ​លោក​ស្រី​ស៊ូ​ជី កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ ។

អតីត​ឧត្តម​សេនីយ៍​អាយុ​៨២​ឆ្នាំ​រូប​នោះ​ដក​ស្រង់​សម្តី​ដោយ​ចៅ​ប្រុស លោក NAY SHWE THWAY AUNG ផ្សាយ​តាម​ FACEBOOK និយាយ​ថា គ្រប់​គ្នា​ត្រូវ​តែ​ទទួល​​យក​ការ​ពិត​។

លោក​ស្រី​ស៊ូ​ជី​ នឹង​ក្លាយ​ជា​មេ​ដឹក​នាំ​នា​ពេល​ខាង​មុខ​របស់​ភូមា ក្រោយ​ជ័យ​ជម្នះ​នៃ​ការ​បោះ​ឆ្នោត​ ។

ខ្ញុំ​នឹង​គាំទ្រ​ដោយ​ស្មោះ​តាម​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ ប្រសិន​បើ​លោក​ស្រី​ស៊ូ​ជី អាច​ពិត​ជា​បំពេញ​ការ​ងារ​ដើម្បី​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​។

លោក​ស្រី​ស៊ូ​ជី បាន​ជួប​ពិភាក្សា​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​២ ធ្នូ​ជាមួយ​ប្រធានា​ធិបតី​ លោក​ថេន សេន និង​ប្រមុង​កង​ទ័ព​ឧត្តម​សេនីយ៍​MIN AUNG HLAING ដើម្បី​រៀប​ចំ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិ​វិធី​មួយ​ ៕