អាជីវករ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​ជាង​១០០​នាក់​តវ៉ា​សុំ​លក់ដូរ​នៅ​កន្លែង​ដដែល​វិញ

ខេត្តសៀមរាប ៖ ក្រុម​អាជីវករ​ផ្សារ​រាត្រី​ឃ្យុ​ង​យូ​ប្រមាណ​ជាង​១០០​នាក់​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​មុខ​សាលាខេត្ត​សៀមរាប​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៦ ធ្នូ ២០១៥ ដើម្បី​សុំ​លក់ដូរ​នៅ​តូប​កន្លែង​ដដែល​វិញ បន្ទាប់​ពី​ត្រូវ​បាន​ដេញ​ឲ្យ​ផ្អាក​លក់ដូរ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ។

រហូត​មក​ដល់​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ដដែល លោក ប៊ុ​ន ថា​រិ​ទ្ធ អភិបាលរង​ខេត្តសៀមរាប​​បាន​អនុញ្ញាត​ឲ្យ​តំណាង​ក្រុម​អាជីវករ​ចំនួន​១៥​នាក់​ចូល​ជួប ដើម្បី​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ ។

ចំពោះ​ដំណោះស្រាយ​យ៉ាងណា​នោះ ក្រោយ​កិច្ច​ពិភាក្សា​ចប់ «​កោះសន្តិភាព​» និង​ផ្សាយ​ជូន​បន្ត​ទៀត ៕