​ឡិច​ស៊ី​ស​៥៧០​​ស្លាក​លេខ ខ​.​ម បើក​បុក​ម៉ូតូ​រួចថយរត់មកបុក​រថយន្ត​មួយ​គ្រឿងទៀត ​ត្រូវអ្នក​ដំណើរ​ចាប់ជាប់

រាជធានី​ភ្នំពេញ​ ៖ កាល​ពី​វេលា​​ម៉ោង​១០ និង​៥៣​នាទីព្រឹក​ ថ្ងៃ​ទី​៦ ធ្នូ ២០១៥ នៅ​ចំណុច​ផ្លូវ​សហព័ន្ធ​រុ​ស្សី ខាងកើត​ឈាង​ខាងជើង​វិមាន​សន្តិភាព សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា មានករណីឡោម​ព័ទ្ធ​ចាប់​រថយន្ត​Lexus ៥៧០ បើក​បុក​ម៉ូតូ​ និង​រថយន្ត​កូ​រ៉ូ​ឡា ហើយ​មាន​បំណង​ចង់​បើក​រត់គេច​ខ្លួន តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ច្រើន​អ្នក​ជួយ​ឃាត់​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​។

តាម​សាក្សី​ជា​ច្រើន​នាក់បាន​ប្រាប់​ថា​ រថយន្ត​ Lexus ៥៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខ​.​ម​2-7555 បាន​បើក​បុក​ម៉ូតូ​ Fino ពណ៌​ខ្មៅ ស្លាក​លេខ​ព្រះ​សីហ​នុ​1B-9078 បើក​បរ​ដោយ​ស្ត្រី​ពោះធំ​៦​ខែ​ម្នាក់ បណ្តាល​ឱ្យ​ដួល រួច​​ព្យាយាម​បើក​ថយក្រោយប្រុង​រត់គេច ក៏ជ្រុល​​ទៅ​បុក​រថយន្ត​កូរ៉ូឡា ពណ៌​ខៀវចាស់ ស្លាក​លេខ​ភ្នំពេញ​2C-4189 ហើយ​នៅ​មាន​បំណង​ចង់​បើករថយន្ត​គេច​ទៀត​ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​មក​ស្ទាក់​មុខក្រោយ​ និង​ផ្តល់​ដំណឹង​ដល់​សមត្ថកិច្ច​ចុះ​មក​សម្របសម្រួល​មួយសន្ទុះ​ទើប​អ្នក​បើក​បរ​​យល់ព្រម​ចុះ​ពី​រថយន្ត​​​​។

បន្ទាប់​ពី​​​ធ្វើការ​វាស់វែង​រថយន្ត​បង្ក​ និង​ម៉ូតូ​រួច សមត្ថ​កិច្ច​បាន​បញ្ជូន​​​ទៅ​ដោះស្រាយ​នៅ​អធិការដ្ឋាន​នរ​គ​បាល​ខណ្ឌ​៧​មក​រា​បន្ត​៕ ​