អភិ​បាល​ក្រុង​អាថេន​ យេម៉ែន ស្លាប់​ក្នុង​ការ​បំផ្ទុះ​រថ​យន្ត​

យោង​តាម​អ្នក​ទទួល​ខុស​ត្រូវ​មូល​ដ្ឋាន​ម្នាក់​ និង​បណ្តា​សាក្សី​ថា អភិ​បាល​ក្រុង​អា​ថេន ឧត្តម​សេនីយ៍​ JAAFAR SAAD ត្រូវ​ស្លាប់​ កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ក្នុង​ការ​វាយ​ប្រហារ​ភេរវ​កម្ម​បំផ្ទុះ​រថ​យន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​មួយ​​នៅ​ទី​ក្រុង​ធំ​ទី​២​នោះ​របស់​យេ​ម៉ែន​។

ប្រភព​ទាំង​នោះ​បញ្ជាក់​ថា ការ​វាយ​ប្រហារ​នេះ​បណ្តាល​ឱ្យ​ស្លាប់​អភិ​បាល​ក្រុង​ និង​បណ្តា​អង្គ​រក្ស​របស់​លោក​ក្នុង​សង្កាត់​​តា​វា​ហ៊ី។

ឧត្តម​សេនីយ៍​ JAAFAR SAAD ទើប​ឡើង​កាន់​តំណែង​អភិ​បាល​ក្រុង​អាថេន​នា​ពេល​ថ្មីៗ​នេះ​។

លោក​ថា​ មនុស្ស​ជំនិត​ម្នាក់​របស់​ប្រធានា​ធិបតី​យេ​ម៉ែន​ លោក​អាប រ៉ាប​បូ ម៉ាន​សួរ ហ៊ា​ឌី ដែល​ទើប​វិល​មក​កាន់​ក្រុង​អាថេន​​ជា​រដ្ឋ​ធានី​​បណ្តោះ​អាសន្ន​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ៕