នរណា​ខ្លះ​គួរតែ​នៅ ក្នុង​បន្ទប់​សម្រាលកូន ជាមួយ​អ្នក​?

នរណា​ខ្លះ​គួរតែ​នៅ ក្នុង​បន្ទប់​សម្រាលកូន ជាមួយ​អ្នក​?

​ការ​សម្រាលកូន គឺជា​បទពិសោធន៍​ផ្ទាល់ខ្លួន​ដ៏​ខ្លាំងក្លា​មួយ ហើយ​ដោយសារ​តែ​វា ជា​ការសម្រេចចិត្ត​របស់អ្នក ដូច្នេះ អ្នក​អាច​ជ្រើសរើស ឲ្យមាន​សមាជិកគ្រួសារ មិត្តភក្តិ ឬ​គ្រូបង្រៀន​ផ្នែក​សម្រាល ចូល​ក្នុង​បន្ទប់​សម្រាល​ជាមួយ​អ្នក​បន្ថែម​ទៀត​បាន​។ ខាងក្រោម​នេះ គឺជា​រឿង​មួយចំនួន ដែល​ត្រូវ​ចងចាំ​ថា អ្នក​បាន​រៀបចំ​តារាង​ឈ្មោះ​ភ្ញៀវ​រួចហើយ ៖

•​    ​ថ្មីៗ​នេះ នៅ​ឯ​មជ្ឈមណ្ឌល​ទារក ៤៤ ភាគរយ​នៃ​ម្តាយ ដែល​ពោរពេញ​ទៅ​ដោយ​សេចក្តីសង្ឃឹម បាន​និយាយថា ពួកគេ​មិន​ចង់ឲ្យ​មាន​នរណា​ផ្សេងទៀត ក្រៅ​ពី​ប្តី និង​បុគ្គលិក​ពេទ្យ ចូល​ក្នុង​បន្ទប់​សម្រាល​ទេ ចំណែកឯ ៣៧ ភាគរយ​ទៀត​និយាយថា ពួក​គេ​ចង់​ឲ្យ​សាច់ញាតិ​ពួកគេ ចូល​មើល​បន្ថែមទៀត​។ ១៦ ភាគរយ ស្នើរ​ឲ្យមាន​វត្ត​មាន​មិត្តភក្តិ​ម្នាក់នៅ​ជាមួយ​។ មានតែ ៣ ភាគរយ​ប៉ុណ្ណោះ ដែល​សុំឲ្យ​មាន​អ្នក​ជួយ​មើល ឬ​គ្រូបង្រៀន​ខាង​សម្រាលកូន​ម្នាក់ នៅក្នុង​បន្ទប់​សម្រាល​។​

•​    ​ប្តី​មួយ​ចំនួន ប្រហែលជា​មាន​ការយល់​ច្រឡំ អំពី​តួនាទី​របស់​ពួកគេ ក្នុងពេល​សម្រាល ឬ​មាន​ភាពស្ទាក់ស្ទើរ ក្នុង​ការសហការ​គ្នា បើសិនជា​មាន​វត្តមាន​អ្នក​ដទៃ​ចូលរួម​ដែរ​។ បើសិន​ជា​អ្នក​នាំ​សាច់ញាតិ​ផ្សេង ឬ​គ្រូបង្រៀន​ចូល​ក្នុង​បន្ទប់​សម្រាល ចូរ​ប្រាកដថា ប្តី​របស់​អ្នក​នៅ​ជាមួយ​អ្នក​ដែរ​។

•​    ​អ្នក​ប្រហែលជា​ស្ថិតនៅ ក្រោម​សម្ពាធ​ពី​ម្តាយ ឬ​ម្តាយក្មេក ដែល​ចង់​មើល​ឃើញ​ចៅ​របស់​គាត់​កើត​ខ្លាំងណាស់ ដោយ​មិន​ខ្វល់​ថា អ្នក​ចង់បាន​អ្វីៗ ជា​លក្ខណៈ​ឯកជន​ឡើយ​។ បើសិន​ជា​អ្នក​ចង់​នៅ​តែ​ពីរ​នាក់​ប្តី អ្នក​មិន​ត្រូវ​មាន​ភ័យខ្លាច ក្នុងការ​ប្រាប់​គ្រូពេទ្យ ឬ​បុគ្គលិក​មន្ទីរពេទ្យ​ឲ្យដឹង ដើម្បី​ធ្វើ​ទៅ​តាម​បំណង​អ្នក​ឡើយ​។

•​    ​ពេទ្យ​ថែ​ទាំង នៅ​ពេល​សម្រាលកូន​អាចមក និង​ទៅ​វិញ អាស្រ័យ​តាម​តួនាទី​របស់​ពួកគេ ដូច្នេះ​បើ​សិន​ជា​អ្នក​ចង់ឲ្យ​គេ នៅ​មើលថែ​អ្នក​ជាប់​រហូត ការជ្រើសរើស​គ្រូបង្រៀន​ខាង​សម្រាល​បែប​ឯកជន ឬ​អ្នក​ថែ​ទាំង​ពេល​សម្រាល គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ហើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។