ឃុំខ្លួន​ជន​សង្ស័យ​​ម្នាក់​ពី​បទចាប់រំលោភ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ នៅ​ព្រៃចម្ការក្រោយ​ស្រុក​ឆ្លូង

ខេត្តក្រចេះ​ ៖ តុលាការ​ការ​ខេត្តក្រចេះ កាល​ពី​ថ្ងៃ​ទី​៤ ​ធ្នូ បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ព​ន្ធ​នាគារ បន្ទាប់​ពី​ជន​រូប​នេះបាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ស្ត្រី​វ័យ​៥២ឆ្នាំ ម្នាក់​រហូត​បាន​សម្រេច​នៅ​ក្នុង​រោង​ចម្ការ​មួយ​កន្លែង​ខាងក្រោយ​ស្រក​ឆ្លូង​។

ជនសង្ស័យ​ឈ្មោះ ថា​ន ហ៊ អាយុ​៣៣​ឆ្នាំ ត្រូវ​បាន​នគរបាល​ស្រុក​ឆ្លូង ចាប់​ឃាត់ខ្លួនបាន​ភ្លាម​ៗ​ទៅ​តាម​បណ្តឹង​របស់​ស្ត្រី​រង​គ្រោះ ក្រោយ​ពី​ជន​នេះ​​ចាប់ធ្វើ​សកម្ម​ភាព​ចាប់រំលោភ​​រូប​គាត់​នៅ​រោង​ចម្ការ​មួយ នៅ​ចំណុច​ភូមិ​រលាក ឃុំ​កំពុង់​ដំរី ស្រុក​ឆ្លូង កាលពី​ថ្ងៃ​ទី​២ ​ធ្នូ ។

នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​យប់​ថ្ងៃ​ទី​២ ​ធ្នូ ខ​ណៈ​​​ប្តី​របស់ស្ត្រីរង​គ្រោះ​មិន​នៅ​រោង​ចម្ការ​ ជន​នេះ​បាន​ល្បួង​ស្ត្រី​រង​គ្រោះ​ឲ្យ​ផឹកស្រា​ជាមួយ​។ លុះ​ផឹកបានមួយស្របក់​​ស្ត្រីរង​គ្រោះ​បាន​ទៅ​បន្ទប់​ទឹក​ ពេល​នោះ​ជនជាប់​ចោទ​បាន​ធ្វើ​សកម្ម​ភាព​ចាប់រំលោភស្ត្រី​រង​គ្រោះរហូត​បាន​សម្រេច​។

នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវ​បាន​តុលាការខេត្ត​សម្រេច​​ឃុំខ្លួន​នៅ​ព​ន្ឋនាគារ​ខេត្ត ក្រោម​បទ​ចោទ រំលោភ​សេពសន្ថវៈ ពី​សំណាក់​លោក សុខ លាង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​៕