លោក សម រង្ស៉ី ពន្យល់​បន្ថែម​ជុំវិញ​ លិខិត​របស់​សមាជិក​ សភា​សហរដ្ឋអាមេរិក​ ១៦រូប​

ភ្នំពេញ៖ តាមទំនាក់ទំនងសង្គម ហ្វេកបុករបស់ ប្រធានបក្សប្រឆាំង លោក សម រង្ស៉ី បានសរសេរនៅល្ងាចថ្ងៃនេះថា “ ក្នុងលិខិតមួយចុះថ្ងៃ ៣ ធ្នូ ២០១៥នេះ សមាជិកសភា សហរដ្ឋអាមេរិក ១៦ រូប មកពីគណបក្សធំៗទាំងពីរ ជំរុញឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់ជាបន្ទាន់ នូវរាល់ការធ្វើទុក្ខបុកម្នេញ លើលោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ និងត្រូវប្រគល់ សមាជិកភាពតំណាងរាស្ត្រ ទៅឲ្យ លោក សម រង្ស៉ី វិញ។

ក្នុងឃ្លាដែលគេលើកឡើងពី "widespread irregularities and fraud reported by national and international observers in the 2013 national elections that left the Cambodian People’s Party in power" គេចង់និយាយថា ដោយសារតែ ភាពមិនប្រក្រតីដ៏ទូលំទូលាយ (គឺការលួចនិងបន្លំសន្លឹកឆ្នោត) ក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ ប៉ុណ្ណោះទេ បានជាគណបក្សប្រជាជនកម្ពុជា បានរក្សាអំណាចតទៅទៀត”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត បានលើកឡើងកាលពីថ្ងៃម្សិលមិញថា បក្សកាន់អំណាចនឹងទទួលយក ដំណើររបស់សមាជិកសភាអាមេរិក ទាំង១៦រូបទៅធ្វើការពិចារណា ប៉ុន្តែចំពោះការសំរេច យ៉ាងណានោះ ជាសិទ្ឋរបស់បក្សកាន់អំណាច ពីព្រោះរឿងរបស់លោកសម រង្ស៉ី លោកកឹម សុខា ជារឿង របស់តុលាការ មិនពាក់ព័ន្ឋ រឿងនយោបាយទេ៕