ទិដ្ឋភាព​មធ្យោបាយ ​ដឹកជញ្ជូន​នៅ ​ប្រទេស​ចិន ដែល​អ្នក​មិន​ធ្លាប់​ដឹង​

នេះ​គឺជា​រឿង​ពិត​មួយ​នៅក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ចិន ដែល​យើង​គ្រប់គ្នា​បានដឹង​រួចមកហើយ​ថា ប្រទេសមួយ​នេះ​មាន​អត្រា​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក ដោយ​ចំនួន​ប្រជាជន​សរុប​មាន 1,393,783,836 នាក់ (​តួលេខ​ក្នុង​ឆ្នាំ ២០១៤) ប៉ុន្តែ​យើង​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា សម្រាប់​ចំនួន​ប្រជាជន​ច្រើន​ដល់​ថា្នក់​នេះ តើ​មធ្យោបាយ​ក្នុងការ​ធ្វើដំណើរ ឬ ដឹកជញ្ជូន​របស់​ប្រជាជន​ចិន​មាន​លក្ខណៈ​លំបាក ឬ ងាយស្រួល​យ៉ាងណា​នោះទេ ?

​កាលពី​ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅ​ថ្មីៗ​នេះ​នៅ​ប្រទេស​ចិន​បាន​ប្រារព្ធ​ខួប​លើក​ទី ៣ នៃ​ទិវា​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ហើយ​ក្នុងឱកាស​នោះដែរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ​ចិន​ទាំងអស់​យល់ដឹង​ពី​ផល​អាក្រក់​នៃ​ការដឹកជញ្ជូន​លើស​ចំណុះ ដែល​អាច​បង្កឱ្យមាន​គ្រោះ​ថា្នក់​ដល់​អាយុជីវិត ក៏ដូចជា​ត្រូវ​ខូចខាត​សម្បត្តិ​សាធារណៈ និង ឯកជន​ជាដើម ។

មាន​រូបថត​មួយចំនួន​ដែល​បាន​បង្ហោះ​នៅក្នុង​គេហទំព័រ Huanqiu.com ដែល​ចង់​និយាយ​អំពី​ផលវិបាក​សម្រាប់​គ្រួសារ​ដែលមាន​ម​ធ្យា​បាយ​ធ្វើដំណើរ​តែមួយ​ដែល​តម្រូវ​ឲ្យ​ពួកគេ​ទៅណា​មក​ណា​ជាមួយ​សមាជិក​ជាច្រើន និង ត្រូវ​ដឹកជញ្ជូន​សម្ភារ​លើស​ចំណុះ​នៅពេលដែល​ពួកគេ​ត្រូវ​ដឹកទំនិញ​ផ្សេងៗ ឬ នៅពេលដែល​ត្រូវ​បំលាស់ប្តូរ​ទីលំនៅ​ម្តងៗ។

នៅក្នុង​កំលុងពេល​នោះដែ​រ រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ចិន​បាន​ថ្លែងថា កាលពី​ឆ្នាំ ២០១៤​ប្រទេស​ចិន​មាន​ចំនួន​រថយន្ត​សរុប​ច្រើនជាង ១៦៩ លាន​គ្រឿង ហើយ​ក្នុងនោះដែរ​ការបើកបរ​ដោយ​មិនបាន​ប្រុងប្រយ័ត្ន បាន​បង្កឱ្យមាន​អ្នកស្លាប់​ប្រមាណ ២១៥៧០ នាក់ នៅក្នុង​ឆ្នាំ​ជាមួយគ្នា​នោះដែរ ។ លោក​បាន​បន្តថា សម្រាប់​ឆ្នាំ ២០១៣ មាន​អត្រា​ភាគរយ​ខ្ពស់​រហូតដល់ ៨០ ភាគរយ ចំពោះ​រថយន្ត​ដឹកទំនិញ​ធំៗ ហើយ​ការកើនឡើង​នៃ​រថយន្ត​ដឹកទំនិញ​ទាំងនោះ​នៅតែ​បន្ត​រហូតមក​ដល់ពេល​បច្ចុប្បន្ន​នេះដែរ ដែល​បណ្តាលឱ្យ​ស្ពាន​ចំនួន ៦៦០០០០ ខ្សែ ទូទាំងប្រទេស​ត្រូវ​បាក់​ជា​រៀងរាល់ឆ្នាំ ដោយសារតែ​ការដឹកជញ្ជូន​លើស​ចំណុះ​របស់​រថយន្ត​ធំៗ​ទាំងនោះ ៕ កុសល​

 

 

 


Related