អត់ដឹងមូលហេតុអី ​! ពេជ្រ សោភា​ ប្រកាសលា​ឈប់ពីហង្ស ​មាស​និងរស្មីហង្ស មាស

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook)​ ដាក់អាក់ខោន​ឈ្មោះ Pich Sophea​ បានសរសេរខ្លីនិង​បង្ហោះនៅព្រឹកព្រលឹមថ្ងៃទី០៦ ​ធ្នូ ២០១៥នេះ​មានខ្លឹមសារទាំងស្រុងថា​ " នាងខ្ញុំ ពេជ្រ សោភា​ នឹងលាឈប់ធ្វើនៅហង្ស មាស​ និងរស្មីហង្ស មាស​ហើយ តែនាងខ្ញុំនឹងធ្វើការងារ​របស់នាងខ្ញុំ​ឲ្យចប់គឺ (the voice cambodia) អរគុណដល់ក្រុមហ៊ុន ​ហង្ស មាស ​ដែលធ្វើឲ្យជីវិតគ្រួសារបាន​ល្អរហូតមកដល់សព្វថ្ងៃនេះ ​ខ្ញុំមានថ្ងៃនេះគឺ​បានមកពីហង្សមាស​ទំាងអស់ ។

យ៉ាងណាក៍ដោយមកដល់​ម៉ោង៤និង៥០នាទី​រសៀលថ្ងៃអាទិត្យដដែលនេះ ​គេហទំព័រកោះសន្តិភាព​មិនអាចរកការសុំអត្ថាធិប្បាយ​បំភ្លឺបន្ថែមភ្លាមៗនៅ​ឡើយទេពីអ្នកចម្រៀង ពេជ្រ សោភា និង ​តំណាងក្រុមហ៊ុនហង្សមាស ​និងរស្មីហង្សមាស ៕