បក្ស​កាន់​អំណាច​គ្មាន​បំណង​ កំចាត់​បក្សឆាំង​ នៅកម្ពុជា​ឡើយ​

ភ្នំពេញ៖ បន្ទាប់ពីមេបក្សប្រឆាំង លោក សម រង្ស៊ីថ្លែងថា ការកម្ចាត់ថ្នាក់ដឹកនាំ គណបក្សប្រឆាំង នៅកម្ពុជា គឺជាការឈានទៅរក របបបក្សតែមួយ នោះត្រូវបានអ្នកនំាពាក្យ បក្សកាន់អំណាចបដិសេធន៍ថា មិនពិតនោះឡើយ ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យប្រជាជនកម្ពុជា បានប្រតិកម្មថា ការលើកឡើងរបស់មេបក្សប្រឆំាង គឺជាសំដីមិនពិត ព្រោះគណបក្សកាន់អំណាច មិនដែលគិតពី ការកម្ចាត់បក្ស ប្រឆំាងនោះទេ ផ្ទុយទៅវិញបក្សប្រឆំាងវិញ មានចរិកកម្ចាត់បក្សកាន់អំណាច ពីឆាកនយោបាយ ជាក់ស្តែងមេដឹកនាំបក្សប្រឆាំងបានបំផុសឲ្យ ប្រជាជនស្អប់ខ្ពើម និងមិនបោះឆ្នោតឲ្យ បក្សកាន់អំណាចទៅវិញ។

អ្នកនំាពាក្យរូបនេះ បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី៦ ធ្នូថា ករណីដែលមេបក្សប្រឆាំង មិនចូលស្រុកនោះជាទង្វើ របស់ខ្លួនឯងទេ ព្រោះថាមេបក្សនេះ មិនបានប្រកាន់ភ្ជាប់កិច្ចព្រមព្រៀង នយោបាយរវាង គណបក្សប្រកាន់អំណាច កាលពីថ្ងៃទី២២ កក្តដា ឆ្នំា២០១៤កន្លងមក ។

ជាមួយគ្នានោះដែរលោកថា នៅកម្ពុជាជាប្រទេសប្រកាន់ របបបលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រសិនបើគ្មានបក្សប្រឆំាងក៏ ដំណើរនៅតែដដែល ដោយសារបច្ចុប្បន្ នមានគណបក្សនយោបាយ កំពុងតែបង្កើតមានច្រើន ។ បក្សកាន់ អំណាចនៅតែដំណើរការ ដោយសារតែប្រជាពលរដ្ឋ នៅតែបោះឆ្នោតគំាទ្រ។

លោក សម រង្ស៊ី បានសសេរលើ សង្គមហ្វេសប៊ុកថា ការកម្ចាត់ថ្នាក់ដឹកនាំ គណបក្សប្រឆាំងនៅកម្ពុជា គឺជាការឈាន ទៅរករបបបក្សតែមួយ។ជាមួយគ្នានោះដែរលោកថា បញ្ហាជាច្រើនលើរូបលោក កំពុងតែដាក់គំនាបផ្លូវ នយោបាយលើបក្សប្រឆំាង និងថាដើម្បីរកលេសអនុវត្តវិធានការ ផ្ទុយពីលទ្ធិប្រជាធិបតេយ្យ ទាំងស្រុងបែបនេះ អាជ្ញាធរកម្ពុជាសព្វថ្ងៃ ប្រើប្រាស់តុលាការមួយ ដែលជាឧបករណ៍នយោបាយ របស់ពួកគេ៕

បក្ស​កាន់​អំណាច​គ្មាន​បំណង​ កំចាត់​បក្សឆាំង​ នៅកម្ពុជា​ឡើយ​