Britney Spears ប្រារព្ធ​ពិធី​ខួបកំណើត​ជាមួយ​កាដូ​ដ៏​ភ្ញាក់ផ្អើល​ពី Miley Cyrus

​តារាចម្រៀង​ល្បីឈ្មោះ Britney Spears ទទួលបាន​កាដូ​ខួបកំណើត​ដល់​ភ្ញាក់ផ្អើល​មួយ​ពី​តារាចម្រៀង​ស្រី សម្បូរ​រឿង Miley Cyrus ។ យើង​ដឹង​ច្បាស់​ថា អ្នក​ទាំងពីរ​ជា​មិត្តភក្តិ​ល្អ តែ​យើង​ប្រាកដជា​មិន​នឹកស្មាន​ដល់​កាដូ ខួបកំណើត​ដែល​នាង Miley ជូន​ដល់ Britney នោះទេ។​

បន្ទាប់ពី​ចែកចាយ​រូបថត​ប្រារព្ធ​ពិធី​ខួបកំណើត ៣៤ ឆ្នាំ​ជាមួយ​គ្រួសារ នាង Britney ក៏បាន​អរគុណ Miley ជាពិសេស​ដែល​ជូន​ប៉េងប៉ោង​ជា​កាដូ​ខួបកំណើត​ដល់​ភ្ញាក់ផ្អើល ។ នាង​ក៏បាន​សរសេរ​សារ​បន្ថែម​ដែរ​ថា «​ទទួលបាន​កាដូ​ស្រស់ស្អាត​ដ៏​ភ្ញាក់ផ្អើល​ថ្ងៃនេះ ។ អរគុណ​ជាពិសេស​ដល់ក​ញ្ញា Miley ដែល​ផ្ញើ​ប៉េងប៉ោង ទាំងនេះ ជា​កាដូ​ខួបកំណើត​ដ៏​អស្ចារ្យ ! អរគុណ​រាល់​ការ​ជូនពរ​ទាំងអស់ ខ្ញុំ​ពិតជា​សប្បាយរីករាយ​ណាស់ ក្នុងថ្ងៃនេះ​»។​

​គួរ​បញ្ជាក់ដែរថា នាង​បាន​ប្រារព្ធ​ខួបកំណើត​នេះ ជាមួយ​ក្រុមគ្រួសារ​រប​ស់​នាង​នៅក្នុង​ទីក្រុង Las Vegas ហើយ​មើលទៅ​នាង​ពិតជា​សប្បាយរីករាយ​ណាស់ ៕
​ថា​វរិ​ទ្ធ​

 

 

Related