លោក សុខ អាន សរសើរ​ស្នាដៃ​អ្នកជំនាញ​ខ្មែរ ដែល​ជួសជុល​ប្រាសាទលលៃ និង​ព្រះ​គោ​

នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការងារ​, សំណេះសំណាល និង​ផ្តល់​អនុសាសន៍​មួយចំនួន​ដល់​មន្ត្រី​បុគ្គលិក​នៅតាម​ការដ្ឋាន​នីមួយៗ ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​លោក សុខ អាន បាន​សរសើរ ស្នាដៃ​អ្នកជំនាញ​ខ្មែរ ដែល​កំពុង​ជួសជុល​ប្រាសាទ​ឥដ្ឋ​នៅ​ប្រាសាទលលៃ និង​ប្រាសាទ​ព្រះ​គោ​។​

ដំណើរ​ចុះ​ពិ​ត្យ​ការងារ និង​ផ្តល់​កម្លាំងចិត្ត​ដល់​បុគ្គលិក​ឲ្យ​បន្ត​អនុវត្តន៍​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព កាលពី​ថ្ងៃទី​៥ ម្សិលមិញ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ប្រាសាទបេង​មាលា ប្រាសាទលលៃ និង​ប្រាសាទ​ព្រះ​គោ លោក សុខ អាន ក៏បាន​ចុះ​សួរ​សុខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​លក់ដូរ​នៅតាម​ប្រាសាទ និង​ផ្តែផ្តាំ​ឲ្យ​ពួកគាត់​ចូលរួម​ក្នុង​ការងារ​ថែរក្សា​បរិស្ថាន ការអភិរក្ស​ថែទាំ​ប្រាសាទ ជាមួយនឹង​ការពង្រឹង​ជីវភាព​ឲ្យ​កាន់តែ​ប្រសើរ​ផងដែរ​។​

​រីឯ​នៅឯ​ប្រាសាទលលៃ លោក​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចូល​ថ្វាយបង្គំ​ព្រះសង្ឃ និង​សំណេះសំណាល​អំពី​ការរួមចំណែក​របស់​ព្រះសង្ឃ​ក្នុង​កិច្ចការពារ​ប្រាសាទ និង​បេតិកភណ្ឌ​នានា របស់​បុព្វបុរស​ខ្មែរ​។ ជាមួយគ្នានេះ លោក សុខ អាន ក៏បាន​ប្រគេន​បច្ច័យ​មួយចំនួន​ដើម្បី​ឧបត្ថម្ភ​ព្រះសង្ឃ​ក្នុង​វត្ត​លលៃ​ផងដែរ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​