នាយកដ្ឋាន​ពន្ធដារ ផ្តើម​ចាត់វិធានការ​លើ​យានយន្ត​ដែល​មិនបាន​បង់ពន្ធ​នៅ​ដើមឆ្នាំ​២០១៦


​នាយកដ្ឋាន​ពន្ធដារ នឹង​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ដើម្បី​ត្រួតពិនិត្យ ធ្វើការ​ត្រួតពិនិត្យ និង​ផាកពិន័យ​១០០​ភាគរយ នៃ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​ចំពោះ​យានយន្ត និង​យានជំនិះ​ទាំងឡាយណា​ដែល​ម្ចាស់​ខកខាន​មិន​បានមក​ប្រកាស​បង់ពន្ធ​។ ការផាកពិន័យ​នេះ ត្រូវ​ចាប់ផ្តើម​អនុវត្តន៍​ពីថ្ងៃ​ទី​១ ខែមករា​ឆ្នាំ​២០១៦ តទៅ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​សូមបញ្ជាក់ថា ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៥ បាន​បិទ​បញ្ចប់​ហើយ តាំងពី​ថ្ងៃទី​៣០​ខែវិច្ឆិកា​កន្លងទៅ​។
​បើតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​៣​ខែធ្នូ អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏បាន​ប្រាប់​ទៅដល់​សាខា​ពន្ធ​គ្រប់​ខេត្ត​/​ខណ្ឌ ក៏ដូចជា​ស្នើ​សាខា​ធនាគារ​កាណាឌីយ៉ា អ​.​ក និង​សាខា​ធនាគារ​អេស៊ីលីដា ភី អិ​ល ស៊ី បន្ត​ទទួលយក​ការដាក់​លិខិត​ប្រកាស​ប្រាក់​បង់ពន្ធ និង​ប្រាក់​ពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយណា​ដែល​ខកខាន​មិនបាន​ប​ង់​ពន្ធ ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៣១​ខែធ្នូ​។​

អគ្គនាយកដ្ឋាន​ពន្ធដា​រ  ក៏បាន​បញ្ជាក់ដែរថា ករណី​មធ្យោបាយ​ដឹកជញ្ជូន​ដែលមាន​បង្កាន់ដៃ​បង់ពន្ធ​នាំចូល​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៥ ឬ​មាន​បណ្ណ​សម្គាល់​យានយន្ត ដែល​ចេញ​ដោយ​ស្ថាប័ន​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៥ នឹងត្រូវ​អនុញាត​ឲ្យ​បង់ពន្ធ​មិន​ទទួលរង​ការផាកពិន័យ​ឡើយ​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​