ការស្ទង់មតិ៖ ក្រោយ​ភេរវកម្ម​ គណបក្សប្រឆាំង​បារាំង​រឹត​តែ​​មានប្រជាប្រិយ

ប្រជាជន​បារាំង នៅ​ថ្ងៃ​អាទិត្យ​ទី ៦​ធ្នូ ត្រូវ​ទៅ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ថ្នាក់​តំបន់។ នៅ​បីសប្តាហ៍​ក្រោយ​ទីក្រុង​ប៉ារីស​រង​ការវាយប្រហារ​ភេរវកម្ម ដែល​សម្លាប់​មនុស្ស ១៣០​នាក់ ការបោះ​ឆ្នោត​ថ្នាក់តំបន់ នៅថ្ងៃ​នេះ ត្រូវ​គេ​ចាត់ទុក​ជា​ការតេស្ត វាយតម្លៃ​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច ដែល​បាន​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ក្នុង​រយៈពេល​៣​ខែ។