រុស្ស៊ី ហាម​ប្រជាជន​ខ្លួន​ មិនឲ្យ​ធ្វើដំណើរ​កំសាន្ត​ ទៅកាន់​តំបន់​អឺរ៉ុប​ និង​អាម៉េរិក ​

ម៉ូស្គូ៖ ប្រធានភ្នាក់ងារ ការពារប្រជាជន របស់ប្រទេសរុស្ស៊ី បានណែនាំប្រពលរដ្ឋខ្លួន មិនឲ្យធ្វើដំណើរទៅក្រៅប្រទេស លើសពីចំនួន ១០ថ្ងៃឡើយ អំឡុងពេលសម្រាក បុណ្យឆ្លងឆ្នាំថ្មីខាងមុខនេះ។

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នេះដែរ សារពត៌មានបាងកកប៉ុស្តិ៍ បានចេញផ្សាយថា៖ ភ្នាក់ងារសន្តិសុខដែលទទួលបន្ទុកគ្រោះហានិភ័យនេះ បានលើកហេតុផលជាច្រើន ដែលមិនឲ្យប្រជាជនខ្លួន ធ្វើដំណើរទៅកាន់ប្រទេសថៃ និងតំបន់កម្សាន្តដទៃទៀត ដែលជាទិសដៅពេញនិយមរបស់ភ្ញៀវទេសចររុស្ស៊ី ដូចជា ប្រទេសអេហ្ស៊ីប និងប្រទេសតួកគី។

ប៉ុន្តែថ្មីៗនេះ អ្នកស្រី Anna Popova ប្រធានមន្ទើរសុខាភិបាល Rospotrebnadzor បានប្រាប់ថាភ្នាក់ងារសារពត៌មានរុស្ស៊ី Interfax កាលពីថ្ងៃសៅរ៍នេះថា ប្រជាជនរុស្ស៊ី គួរណាស់តែបង្កើតនូវភាព ប្រយ័ត្ននៃការធ្វើដំណើរទៅក្រៅប្រទេសខាងក្រៅ ដូចជានៅតំបន់អឺរ៉ុប និងក៏ដូចជា នៅសហរដ្ឋអាមេរិកផងដែរ។

អ្នកស្រី Anna Popova បានអះអាងពីកំណើននៃជនភៀសខ្លួនពីប្រទេសស៊ីរី គឺជាបញ្ហាមួយដែលកំពុងប្រឈមទៅនឹងការរីករាលដាល នៃជម្ងឺឆ្លងនៅក្នុងតំបន់អឺរ៉ុប។ រីឯនៅសហរដ្ឋអាមេរិកវិញ អ្នកស្រីក៏បានបង្ហាញថា១០ទៅ១៥ករណីនៃប្រភេទបាក់តេរី bubonic ត្រូវបានកត់ត្រាទុកក្នុងឆ្នាំនេះ។

រដ្ឋាភិបាលរុស្ស៊ី កំពុងព្យាយាមជំរុញទឹកចិត្តប្រជាជនខ្លួន ឲ្យចំណាយពេលនៃ ដំណើរកំសាន្តនិងការចាវាយផ្សេងៗរបស់ពួកគេ នៅក្នុងប្រទេស ជាការប្រសើរជាង៕

រុស្ស៊ី ហាម​ប្រជាជន​ខ្លួន​ មិនឲ្យ​ធ្វើដំណើរ​កំសាន្ត​ ទៅកាន់​តំបន់​អឺរ៉ុប​ និង​អាម៉េរិក  ​

  • រុស្ស៊ី ហាម​ប្រជាជន​ខ្លួន​ មិនឲ្យ​ធ្វើដំណើរ​កំសាន្ត​ ទៅកាន់​តំបន់​អឺរ៉ុប​ និង​អាម៉េរិក ​已关闭评论
  • 277 views
  • Hide Sidebar
    A+
Publish on:2015/12/06  Category:​អន្តរជាតិ