ប្រវត្តិ​ស្នេហ៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នឹង​លាតត្រដាង​នៅ​ថ្ងៃ​ទី​៥​មក​រា​២០១៦

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ «​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​»​ នៅ​ក្រុង​កំពង់ចាម​នា​រសៀល​ថ្ងៃ​ទី​២ ធ្នូ ២០១៥ ថា នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៦ គឺជា​ខួប​៤០​ឆ្នាំ នៃ​អាពាហ៍ពិពាហ៍​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ។ ក្នុង​ថ្ងៃ​ខួប​គម្រប់​៤០​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​នេះ សម្តេច​តេ​ជោ នឹង​លាត​ត្រ​​ដាង​​នូវ​កម្រង​រូបភាព និង​ប្រវត្តិ​រឿងរ៉ាវ​ជា​ច្រើន​របស់​សម្តេច​តេ​ជោ​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច ។

រំលឹក​ដល់​អនុស្សាវរីយ៍ នៃ​អាពាហ៍ពិពាហ៍​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​នឹក​ដល់​ការ​ហែល​ឆ្លង​ទឹក​បឹង​ទន្សោង​គេច​ពី​ការ​បាញ់ប្រហារ​របស់​កងទ័ព លន់ ន​ល់ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម ព្រមទាំង​អនុស្សាវរីយ៍​ក្នុង​ភ្លើងសង្គ្រាម​ជា​ច្រើន​ទៀត បូក​រួម​ទាំង​ការ​ធ្លាក់ខ្លួន​ពិការ​ភ្នែក​ម្ខាង​របស់​សម្តេច​តេ​ជោ​នៅ​លើ​ទឹកដី​ខេត្តកំពង់ចាម​ផង​ដែរ ៕