ជេ​ស៊ីកា ជុង ត្រៀម​ចេញ​អាល់​ប៊ុ​ម​ថ្មី​ជា​ កាដូ​សម្រាប់​អ្នកគាំទ្រ​

កាលពីពេល​ថ្មីៗ​នេះ​អតីត​សមាជិក​ក្រុម​ចម្រៀង Girl’s Generation នាង ជេស៊ីកា ជុង ​(Jessica Jung) បាន​ជួប​សម្ភាសន៍​ជាមួយ​ទស្សនា​វ​ដ្តី HIGH CUT ដោយ​នៅក្នុង​ឱកាស​នោះដែរ​នាង​បាន​និយាយថា​ «​ថ្មីៗ​នេះ​នាង​កំពុងតែ​មមារ​ញឹក​ក្នុង​អាល់ប៊ុ​ម​ថ្មី​របស់​នាង​ដែល​ត្រៀម​នឹង​ចេញលក់​លើ​ទីផ្សារ ហើយ​អាល​ប៊ុម​ថ្មី​នេះ​គឺ ជា​អំណោយ​សម្រាប់​អ្នកគាំទ្រ​ដែល​តែងតែ​ ទទឹង​រងចាំ​វត្តមាន​របស់​នាង​ក្នុង​រយៈពេល​ជា​យូរ​មកហើយ​….​នាង​ពិត​ជាមាន​អារម្មណ៍​រំភើប​បំផុត​សម្រាប់​ការស្រលាញ់​របស់​អ្នក​ទាំងអស់គ្នា​» ។ នាង​បាន​បន្តទៀតថា «​នាង​មិនដែល​ធ្លាប់​ចង់​និយាយថា​នឹង​ចាក​ចេញពី​ពិភព​សិល្បៈ​នោះទេ​…​ដោយ​នាង​គិតថា​ការងារ​ជា​អ្នកសិល្បៈ និង​ការងារ​ជា​អ្នក​ច្នៃ​ម៉ូដ គឺ​សុទ្ធតែ​ផ្តល់​ឲ្យ​នាង​នូវ​ភាព​ត្រ​ចៈ​ត្រចង់​ទាំងអស់​»។ កុសល​



Related