ខ្សែជីវិត​ពិត​របស់​តួ​ស្រី​ល្អង​ដាវ​

​នាង Siriam Pakdeedumrongritre មានឈ្មោះ​ក្រៅ​ថា Ann ជា​តារា​ជើងចាស់ ដែល​ស្គាល់​នាង នៅ​រឿង​ល្អង​ដាវ​។ នាង​កើត​នៅ​ថ្ងៃទី​14 ខែតុលា ឆ្នាំ​1971 ឥឡូវ​នាង​មាន​អាយុ​​ ​44​ឆ្នាំ​ហើយ ប៉ុន្តែ​រូប​សម្រស់​របស់​នាង​នៅតែ​ស្រស់ស្អាត​នឹង​ក្មេង​ជាង​វ័យ នាង​មាន​ទី​កំណើត នៅ​ទីក្រុង​បាងកក​។

 

​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​គឺ​នាង​បាន​លែងលះ​2​ដង​រួចទៅហើយ ការរៀប​ការលើក​ទីមួយ របស់​នាង គឺជា​មួយ​តារា​សម្តែង​ដូចគ្នា ដែលមាន​ឈ្មោះថា Bill Ogan ដោយមាន​កូនស្រី​ម្នាក់ ជា​ចំណងដៃ​ស្នេហា​របស់​ពួគគេ ចំនែក​ស្នេហា​លើក​ទី​២ គឺ​មិនមាន​ព័ត៌មាន​អំពី​បុរស​ម្នាក់​នោះ ឡើយ​។​

​ស្នេហា​លើកទីមួយ គឺជា​ស្នេហា​ដំបូង​ដោយ​ពួកគេ​បាន​សម្តែង​ជាមួយគ្នា​នៅក្នុង​រឿង Taeng Gub Ngaan នៅ​ឆ្នាំ​1989​។ មុននឹង​នាង​លែងលះ​ជាមួយ​ប្តី​ទី​១​របស់​នាង គឺ​ពួកគេ​ទាំង​២​នាក់ បាន​សម្តែង​រឿង​ជាមួយគ្នា​ជា​លើកចុងក្រោយ ដែលមាន​ចំណងជើង​ថា Sasan Khon Pen នៅ​ឆ្នាំ​2002 (​ដូច​ជាមាន​ចំណងជើង​ថា​ខ្មោច​ប្រពន្ធដើម​)​។ រឿង​ដែល​នាង​សម្តែង​លើក​ចុង ក្រោយ​គឺ​រឿង Mae Ying នៅ​ឆ្នាំ 2009​។​

​នាង​បាន​ចាក​ចេញពី​វិស័យ សិល្បៈ អស់ រយៈពេល​6​ឆ្នាំ ដោយ​នាង​បាន​នាំ​កូន​របស់​នាង​ទៅ​សិក្សារ​នៅ​ប្រទេសក្រៅ​។ អ្វីដែល​ពិសេស​គឺ​នាង​បាន​ត្រឡប់​ចូល​វិស័យ​សិល្បៈ​វិញ​ដោយ មាន​ចំណងដៃ​ថ្មី​សំរាប់​អ្នកគាំទ្រ​និង​ទស្សនិកជន​ទាំងអស់​គឺ​នាង​ទទួល​ថត​រឿង​ម៉ា​យ៉ា​សំរាប់​ប៉ុ​ស្តិ៏​លេខ​៧​ហើយ​រឿងនេះ​នឹងមាន​បញ្ចាំង​នៅ​ឆ្នាំ​2016​។​សិទ្ធី​ (ប្រភព​​ អិម ​ថៃ)

 

ឈ្នះរង្វាន់ដំណើរកំសាន្តដ៏អស្ចារ្យទៅក្រេបទឹកឃ្មុំនៅប្រទេសសឹង្ហបុរី និងទទួលបានកាដូដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់នៅថ្ងៃមង្គលការអ្នក! ចង់មានឨកាសឈ្នះមែនទេ? ចុច Link ខាងក្រោមនេះដើម្បីអានព័ត៌មានលម្អិត៖ https://www.facebook.com/yeos.kh/app/208195102528120/

Posted by Yeo's Cambodia on Wednesday, December 2, 2015

Related