ចាន់ វឌ្ឍនាកា ស៊ុត​ចូល​បីគ្រាប់នាំបឹងកេតឈ្នះម្ចាស់ផ្ទះវៀតណាម Becamex Binh Doung ៣-២

ខ្សែប្រយុទ្ធ​ឆ្នើម​ចាន់ វឌ្ឍនាកា បាន​ស៊ុតបាល់​បញ្ចូលទី​៣គ្រាប់​ក្នុងជ័យ​ជម្នះ ៣-២ លើ​ក្រុម Becamex Binh Doung របស់​វៀតណាម នាការប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រពាន​រង្វាន់ Toyota Mekong Club នៅកីឡដ្ឋាន​ Hang Day ​ទីក្រុងហាណូយ នា​ល្ងាច​ថ្ងៃទី​៦ ខែ​ធ្នូ នេះ។

នៅ​១៣នាទី​ដំបូង ក្រុម​ម្ចាស់ផ្ទះ​ដែលមាន​រហស្សនាមថា Chelsea of Vietnam ដែល​សម្រេចបាន​ដោយ Nsi Amougou ប៉ុន្តែ​៥នាទីមុន​បញ្ចប់​តង់ទី១ ចាន់ វឌ្ឍនាកា បាន​ទាត់​បាល់​ប៉េណាល់ទីតាម​ស្មើ។ ឈាន​ដល់​តង់ទី​២ ខ្សែប្រយុទ្ធ​ឆ្នើមបឹងកេត រកបាន​គ្រាប់បាល់​បញ្ចូលទី​២គ្រាប់​ជាបន្តបន្ទាប់នៅនាទី៥៤ និង​៨០ មុនពេល​ Nguyen Anh Duc ទាត់​បាល់​ប៉េណាល់ទីតាមពីក្រោយ​សម្រាប់ Becamex ក្នុងលទ្ធផល ៣-២ ហើយ​លទ្ធផល​នេះ បាន​រក្សារ​ហូត​ដល់​បញ្ចប់​ការ​ប្រកួត។

នេះ​ជា​ជ័យ​ជម្នះនៃកំណត់​ត្រា​បន្ថែមទៀត​សម្រាប់​បឹងកេត បន្ទាប់ពីពួក​គេ​បាន​បំបាក់​ជើង​ឯកឡាវ Lao Toyota ២-០ និងជើងខ្លាំង​មីយ៉ាន់ម៉ា Yangon United ៣-០ នៅ​វគ្គ​ជម្រុះ។ Becamex Binh Doung គឺជាម្ចាស់​ជើង​ឯក​ឆ្នាំចាស់ ដោយ​កាលពី​ឆ្នាំមុន ពួកគេ​បាន​យក​ឈ្នះភ្នំពេញ​ក្រោន​ ៥-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់​មក​បំបាក់​ក្លិបមីយ៉ាន់​ម៉ា Ayeyawady United នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

បឹងកេតនឹង​ត្រូវ​តទល់​ជាមួយ​ជើង​ឯក​ថៃ Buriram United នៅ​ទីក្រុង​បាងកក នា​ថ្ងៃទី​២០ ខែ​ធ្នូ ខាងមុខ។ ម្ចាស់​ជើង​ឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​៧៥០០០ដុល្លារ លេខ​២ បាន​៥០០០០​ដុល្លារ លេខ​បីបាន​៣០០០០​ដុល្លារ លេខ​៤ បាន​១០០០០ដុល្លារ និង​លេខ​៥​បាន​៥០០០​ដុល្លារ៕
​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​