ពិតជា​មានការ​បាញ់​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រសព្វ​ជុំ​មែន ជន​រង​គ្រោះ​៣​នាក់​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ

ខេត្ត​កំ​ពង​ស្ពឺ ៖ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ ធ្នូ ២០១៥ មាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​ចូល​ទៅ​បាញ់ប្រហារ​ប្លន់​ផ្ទះ ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រសព្វ​ជុំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ទាំង​សមត្ថកិច្ច​ប៉ូលិស និង​ប៉េ​អឹ​ម​ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​មន្ទីរពេទ្យ​បង្អែក​នានា​ទូ​ទាំង​ខេត្តកំពង់ស្ពឺ ទើប​ដឹង​ថា​ពិតជា​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​មែន ហើយ​ក្រុម​ជនសង្ស័យ​បាន​បាញ់ប្រហារ​ម្ចាស់ផ្ទះ​រង​របួសធ្ងន់​រហូត​ដល់​ទៅ​៣​នាក់ តែ​ពេល​សមត្ថកិច្ច​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​អស់ហើយ ព្រោះតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ។

ព័ត៌មាន​បន្ថែម និង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព