កញ្ញា​ស្រស់​ក្មេង​ម្នាក់​ប្រកាស​ថា​ មាន​គេ​លួច​យក​រូប​នាង​បង្កើត​ Account​ ក្លែងក្លាយ​ បង្ហោះ​រូប​អាក្រាត​ផ្អើល​ Facebook​ (​មាន​វី​ដេ​អូ​)

​មុន​នេះ​ មាន​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ប្រើប្រាស់​ Account​ ឈ្មោះ​ Ah​ Mouy​ ដោយ​ដាក់​រូបថត​ស្រី​ស្រស់​ក្មេង​ម្នាក់​ធ្វើ​ជា​ Profile​ រួច​ហើយ​បង្ហោះ​រូប​អាក្រាត​សង្សារ​វ័យក្មេង​មួយគូ​ពេល​ដឹក​ដៃ​គ្នា​ទៅ​រួម​ភេទ​ ព្រមទាំង​បញ្ចេញ​ពាក្យពេចន៍​ទំនុក​ស្នេហា​ផ្អែមល្ហែម​ថា​ "​នឹក​បង​ណាស់​ បង​សន្យា​ណា​ ថា​ស្រឡាញ់​អូន​ជា​រៀង​រហូត​…"​ បង្ក​ឲ្យ​មានការ​រិះគន់​ព្រោងព្រាត​ ទៅ​លើ​អំពើ​អានា​ចារ​ដូច្នេះ​ ។​ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក​ ស្រាប់តែ​លេច​វត្តមាន​កញ្ញា​ស្រស់​ស្អាត​ម្នាក់​ចេញ​មុខ​ប្រកាស​ថា​ មាន​គេ​លួច​យក​រូប​នាង​បង្កើត​ជា​ Account​ ក្លែងក្លាយ​ ដើម្បី​បង្ហោះ​រូប​អាក្រាត​ដ៏​លាមក​ផ្អើល​ពេញ​ Facebook​ ។​

​កញ្ញា​ស្រស់​ក្មេង​ដែល​ប្រកាស​ថា​ មាន​គេ​លួច​យក​រូប​នាង​បង្កើត​ជា​ Account​ ក្លែងក្លាយ​ ដាក់​ឈ្មោះ​ Ah​ Mouy​ ហើយ​បង្ហោះ​រូប​អាក្រាត​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ភ័ន្ត​ច្រឡំ​ថា​ ជា​អំពើ​របស់​រូប​នាង​នោះ​ បាន​អះអាង​ថា​ នាង​មាន​ Account​ Facebook​ ពិតប្រាកដ​តែ​មួយ​គត់​ឈ្មោះ​ Oun​ Gek​ ដោយ​ប្រើប្រាស់​រូបថត​នាង​ធ្វើ​ជា​ Profile​ ពិតៗ​ ប៉ុន្តែ​ជា​អកុសល​ បែរជា​មាន​គេ​លួច​យក​រូប​នាង​ប្រើ​ឈ្មោះ​ Account​ ថ្មី​ជា​ Account​ ក្លែងក្លាយ​ "Ah​ Mouy"​ បង្ហោះ​រូប​អាក្រាត​ជាមួយ​ដៃគូ​ស្នេហ៍​ទៅ​វិញ​ ហើយ​រូប​ស្រី​អាក្រាត​កាយ​នោះ​ មិនមែន​ជា​រូប​នាង​ទេ​ ។​

​នេះ​គឺជា​រឿង​មិន​គួរ​កើត​មាន​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​បច្ចុប្បន្ន​ ៕​

កញ្ញា​ស្រស់​ក្មេង​ម្នាក់​ប្រកាស​ថា​ មាន​គេ​លួច​យក​រូប​នាង​បង្កើត​ Account​ ក្លែងក្លាយ​ បង្ហោះ​រូប​អាក្រាត​ផ្អើល​ Facebook​ (​មាន​វី​ដេ​អូ​)កញ្ញា​ស្រស់​ក្មេង​ម្នាក់​ប្រកាស​ថា​ មាន​គេ​លួច​យក​រូប​នាង​បង្កើត​ Account​ ក្លែងក្លាយ​ បង្ហោះ​រូប​អាក្រាត​ផ្អើល​ Facebook​ (​មាន​វី​ដេ​អូ​)

 

 

Posted by Oun Gek on Saturday, December 5, 2015