អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​ និង​ចិន​ ទទួល​បាន​ពានរង្វាន់​ណូបែល​(Nobel​ Prize)​ឆ្នាំ​២០១៥

​អ្នក​វិទ្យាសាស្ត្រ​ទ្វីបអាស៊ី​មក​ពី​ប្រទេស​ជប៉ុន​ចំនួន​២​នាក់​ និង​ប្រទេស​ចិន​ម្នាក់​ទៀត​ ត្រូវ​ទទួល​បាន​ពានរង្វាន់​ណូបែល​(Nobel​ Prize)​ ខាង​ផ្នែក​រូបវិទ្យា​ និង​ខាង​ផ្នែក​ឱសថ​ព្យាបាល​ជំងឺ​ ដែល​កម្មវិធី​ប្រគល់​ពានរង្វាន់​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៥​ខាង​មុខ​ នៅ​ទីក្រុង​ Stockholm​ ប្រទេស​ស៊ុ​យ​អែ​ត​ ។​

​អ្នក​វិទ្យាសាស្ត្រ​ទ្វីបអាស៊ី​ដែល​មក​ពី​ប្រទេស​ជប៉ុន​ និង​ប្រទេស​ចិន​ទាំង​៣​នាក់​ ដែល​ត្រូវ​ទទួល​បាន​ពានរង្វាន់​ណូបែល​ឆ្នាំ​២០១៥​នេះ​ រួម​មាន​ ៖​

១-​លោក​ Takaaki​ Kajita​ អាយុ​៥៦​ឆ្នាំ​ ជនជាតិ​ជប៉ុន​ ជា​អ្នក​វិទ្យាសាស្ត្រ​ខាង​រូបវិទ្យា​ សិក្សា​នៅ​សាកលវិទ្យាល័យ​ Tokyo​ និង​សាកលវិទ្យាល័យ​ Saitama​ ត្រូវ​ទទួល​បាន​ពានរង្វាន់​ណូបែល​ខាង​ផ្នែក​រូបវិទ្យា​(Physics)​ ។​
២-​លោក​ Satoshi​ Omura​ អាយុ​៨០​ឆ្នាំ​ ជនជាតិ​ជប៉ុន​ ជា​អ្នក​វិទ្យាសាស្ត្រ​ខាង​ជីវ​-​គីមីវិទ្យា​ សិក្សា​នៅ​សាកលវិទ្យាល័យ​ Tokyo​ និង​សាកលវិទ្យាល័យ​ Yamanashi​ ត្រូវ​ទទួល​បាន​ពានរង្វាន់​ណូបែល​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ និង​ឱសថ​សាស្ត្រ​ ដោយ​បាន​រក​ឃើញ​ឱសថ​ប្រឆាំង​នឹង​ជំងឺឆ្លង​ បង្ក​មក​ពី​ពពួក​មេរោគ​ប៉ារ៉ាស៊ីត​ ។​
៣-​លោកស្រី​ Tu​ Youyou​ អាយុ​៨៤​ឆ្នាំ​ ជនជាតិ​ចិន​ ជា​អ្នក​វិទ្យាសាស្ត្រ​ខាង​វេជ្ជសាស្ត្រ​ និង​ឱសថ​សាស្ត្រ​ សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ Peking​ ត្រូវ​ទទួល​បាន​ពានរង្វាន់​ណូបែល​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ និង​ឱសថ​សាស្ត្រ​ ដោយ​បាន​រក​ឃើញ​ឱសថ​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់​ ៕​

អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​ និង​ចិន​ ទទួល​បាន​ពានរង្វាន់​ណូបែល​(Nobel​ Prize)​ឆ្នាំ​២០១៥