មកទល់ពេលនេះ​នៅតែ​ស្ងាត់​ដំណឹង ទូច ស៊ុន​និ​ច​

​ពេលវេលា​បាន​កន្លងផុតទៅ ១២ ឆ្នាំ​បាត់ទៅហើយ​តាំងពី​អ្នកចម្រៀង ទូច ស៊ុន​និ​ច ត្រូវ​ឃាតករ មិន​ស្គាល់មុខ​បាញ់ប្រហារ​បណ្តាល​ឲ្យ​នាងរង​របួស​ធ្ងន់ធ្ងរ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​រហូត​ទៅដល់​ស​ហ​រដ្ឋ​អា​មេ រិ​ក​គ្រាន់តែ​ដឹងថា​នាង​អាចនិយាយបាន​តែ​មិនអាច​ដើរ​បាន​និង​មកទល់ពេលនេះ​មិនដឹង​ពី​ស្ថានភាព​នាង​បែបណា​?​គឺ​បាត់​ដំណឹង​សូន្យឈឹង​សូម្បីតែ​ការស្រាវជ្រាវ​វែក​រកមុខ​ឃាតករ​ក៏​ស្ងាត់​ដំណឹង​ដូចគ្នា​ដែរ​ ។​

​អ្នកចម្រៀង ទូច ស៊ុន​និ​ច ដែល​កាលពី​អំឡុង​ឆ្នាំ ២០០០ នាង​កំពុងតែ​ល្បីឈ្មោះ​បោះ​សម្លេង​ខ្លាំង ក្នុង​ពិភព​សិល្បៈ​ក្រោយពី​ត្រូវ​ឃាតករ​តាម​បាញ់ប្រហារ​មក​គេ​ហាក់​មិនសូវ​បានទទួល​ពត៌មាន​ស្តីពី​ស្ថានភាព​រស់នៅ​របស់​នាង​ឲ្យ​បាន​ច្បាស់​ណាស់​សូម្បីតែ​គេ​ឃើញ​នៅលើ​បណ្តាញ​ទាក់ទង​សង្គម​ដែលមាន បង្កើត​គេហទំព័រ​មានឈ្មោះ​របស់​នាង​ដល់​ទៅ​២​ក្តី​ក៏​គេ​មិនឃើញ​មានការ​បង្ហោះ​រូបភាព​ថ្មីៗ​របស់​នាង ដែរ​គឺ​មានតែ​រូបភាព​ចាស់ៗ​ពីមុនមក​តែប៉ុណ្ណោះ​ជាហេតុ​ធ្វើ​ឲ្យ​គេ​យល់ថា​អាច​អ្នកផ្សេង​យកឈ្មោះ​នាង​ទៅ​បង្កើត​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​នានា ។​

​រូបភាព​របស់​ទូច ស៊ុន​និ​ច ដែល​បង្ហោះ​នៅលើ​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​ឃើញថា​សុទ្ធ សឹងតែ​ជា​រូបភាព​កាលពី​នាង​នៅ​ក្មេង​ស្រស់ស្អាត​គួរ​ជាទី​ទាក់ទាញ​អារម្មណ៍​នៃ​បុរស​នានា​ដោយ​ពុំ​ឃើញ​មាន​រូបភាព​ថ្មីៗ​ដូចជា​ការ​ដេក​នៅលើ​រទេះរុញ​ឬ​ការ​បញ្ចុក​ចំណីអាហារ​ដល់​នាង​…​ឡើយ​ព្រោះ​គេ​ដឹងថា​នាង​ក្រោយពី​រងរបួស​ធ្ងន់ធ្ងរ​ដោយសារ​ឃាតករ​លាក់​មុខ​បាន​បាញ់​បណ្តាល​ឲ្យ​បែក​ឆ្អឹង​កងក​មក​គឺ​នាង មិន​អាចធ្វើ​សកម្មភាព​ឬ​កម្រើកខ្លួន​បានឡើយ​ដោយ​ត្រូវ​ដេក​លើ​រទេះរុញ​រហូតមក​ពោលគឺ​នាង​មាន សភាព​ធ្ងន់ធ្ងរ​ជាង ពៅ បញ្ញា​ពេជ្រ ដែល​អាចធ្វើ​សកម្មភាព​បាន​ត្រឹម​ចង្កេះ​ឡើងទៅ​លើ ។​

​មហាជន​ដែល​ធ្លាប់​ស្គាល់​និង​គាំទ្រ​ដល់ ទូច ស៊ុន​និ​ច នាពេល​កន្លងទៅ​ចង់ដឹង​ពី​ស្ថានភាព សុខភាព​និង​ជីវភាព​នាង​កំពុង​រស់​នៅឯ​សហរដ្ឋអាមេរិក​ជាខ្លាំង​ដែល​គួរ​ណាស់​តែមាន​ការបង្ហាញ​ឲ្យ​គេ​បានដឹង​ខ្លះ​ផង​ពិសេស​ឪពុក​របស់​នាង​ដែល​នៅ​មើលថែ​កំដរ​កូនស្រី​ជា​រៀងរាល់​ថ្ងៃនោះ ។​

​គួររំលឹកថា​ទុ​ច ស៊ុន​និ​ច ត្រូវបាន​ឃាតករ​មិន​ស្គាល់មុខ​លបលួច​បាញ់ប្រហារ​នៅ​ព្រឹក​ថ្ងៃទី ២១ តុលា​២០០៣​វេលា​ម៉ោង​១១​និង​២០​នាទី​ត្រង់​ម្តុំ​លក់​ផ្កា​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត​ជិត​ផ្សារ​ដើម​គរ​ក្នុង ពេលដែល​នាង​និង​ម្តាយ​ទៅកាន់​ទីនោះ​។​កាលនោះ​ម្តាយ​នាង​បាន​ស្លាប់​ដោយសារ​ខ្មាន់កាំភ្លើង​បាញ់​ចំ​១ គ្រាប់​ត្រង់​ទ្រូង ។ ចំណែក​នាង​វិញ​ខ្មាន់កាំភ្លើង​បាញ់​ត្រូវ​៣​គ្រាប់​ចំ​មុខ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ដោយ​សំខាន់​បែក​ឆ្អឹង​កងក​ទើប​មិនអាច​កម្រើកខ្លួន​បាន​មកទល់​សព្វថ្ងៃ ៕ ដេវីត
​ 


ឈ្នះរង្វាន់ដំណើរកំសាន្តដ៏អស្ចារ្យទៅក្រេបទឹកឃ្មុំនៅប្រទេសសឹង្ហបុរី និងទទួលបានកាដូដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់នៅថ្ងៃមង្គលការអ្នក! ចង់មានឨកាសឈ្នះមែនទេ? ចុច Link ខាងក្រោមនេះដើម្បីអានព័ត៌មានលម្អិត៖ https://www.facebook.com/yeos.kh/app/208195102528120/

Posted by Yeo's Cambodia on Wednesday, December 2, 2015

Related