ពានរង្វាន់ Nobel ប្រចាំឆ្នាំ២០១៥ ផ្នែករូបវិទ្យា និងឱសថសាស្រ្ត ធ្លាក់ទៅលើស្រ្តី ជនជាតិចិន

ស្តុកខុម៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅ ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៥ ថា ពានរង្វាន់ Nobel ឆ្នាំ២០១៥នេះ នឹងប្រារព្វ ធ្វើឡើងនៅថ្ងៃទី១០ ខាងមុខនេះ នៅទីក្រុង ស្តុកខុម ប្រទេស៊ុយអ៊ែត ។

ប្រភពព័ត៌មាន បានចុះផ្សាយនថា លោកស្រី ឡោរ៉េត ទុយ យូយូ (Laureate Tu Youyou) ជាអ្នករូបវិទ្យាវិទូ និងឱសថសាស្ត្រចិន នឹងទទួលបានពានរង្វាន់ Nobel ប្រចាំឆ្នាំ២០១៥នេះ នៅថ្ងៃទី១០ ធ្នូ ខាងមុខ ជាមួយស្នាដៃ សម្រេចបានគួរកត់សម្គាល់ ។

កម្មវិធីប្រគល់ពានរង្វាន់ នឹងត្រូវបានក្រុមដឹកនាំកម្មវិធី និងគណៈកម្មាធិការពានរង្វាន់ Nobel ចាត់ចែង និងធ្វើឡើងនៅទីក្រុង ស្តុកខុម ដោយសារលោកស្រី បានរកឃើញនូវឱសថម្យ៉ាងដែលមានប្រសិទ្ធិភាព ជួយដល់ការកាត់បន្ថយ រោគគ្រុនចាញ់។

សូមបញ្ជាក់ថា នេះជាពានរង្វាន់មួយ សម្រាប់អ្នកប្រាជ្ញ ខាងរូបវិទ្យា ឬក៏ផ្នែកឱសថសាស្ត្រ ដែលបានរកឃើញនូវរបកគំហើញថ្មីៗ ហើយជាការចូលរួមចំណែក ជួយដល់សង្គមជាតិទាំងមូល ពិសេសការជួយទប់ស្កាត់ រោគគ្រុនចាញ់ ដែលពីអតីតកាល និងបច្ចុប្បន្ននេះ នៅតែជាក្តីកង្វល់ សម្រាប់ពលរដ្ឋទូទាំងពិភពលោក នៅឡើយ ចំពោះគ្រុនចាញ់នេះ ៕

ពានរង្វាន់ Nobel ប្រចាំឆ្នាំ២០១៥ ផ្នែករូបវិទ្យា និងឱសថសាស្រ្ត ធ្លាក់ទៅលើស្រ្តី ជនជាតិចិន