[ព័ត៌មាន] iPhone 7 អាចនឹងមាន ការផ្លាស់ប្តូររូបរាងច្រើន ព្រមទាំង កំរាស់ស្តើងជាងមុន

[ព័ត៌មាន] iPhone 7 អាចនឹងមាន ការផ្លាស់ប្តូររូបរាងច្រើន ព្រមទាំង កំរាស់ស្តើងជាងមុន
នៅជិត 1 ឆ្នាំទៀត ទំរាំ iPhone 7 នឹងចេញមុខ ហើយបើតាម ព័ត៌មានចុងក្រោយ ម៉ូដែលថ្មីនេះ នឹងមាន ការផ្លាស់ប្តូររូបរាងច្រើនជាងមុន។ ដំណឹងដំបូង ទាក់ទងនឹង បច្ចេកវិទ្យាអេក្រង់ ដែលមានបង្កប់ មុខងារស្កែនក្រយៅដៃ នៅក្នុងនោះ ហើយដែលអនុញ្ញាតិអោយ Apple ដកចេញ ប៊ូតុង Home និងពង្រីកផ្ទៃអេក្រង់ អោយធំ ពេញផ្នែកខាងមុខតែម្តង… នេះ បើតាម ប៉ាតង់ថ្មីមួយ របស់ Apple ដែលត្រូវបាន គេរកឃើញ។

ចំណែកព័ត៌មាន មួយទៀត គឺទាក់ទងនឹង កំរាស់របស់វា។ បើតាម ដំណឹងកាលពីពេលថ្មីៗនេះ បានអោយដឹងថា Apple អាចនឹងបិទចោលរន្ធដោតកាសរាមូល 3.5 ម.ម ចេញ ហើយងាកទៅប្រើ រន្ធ Lightning សំរាប់ដោតកាសវិញ។ ការនេះ ធ្វើអោយ Apple អាចបង្រួមកំរាស់របស់ម៉ាសីុន បានកាន់តែស្តើងជាងមុន។ លទ្ធភាព បង្រួមកំរាស់មួយទៀត គឺ ការងាកទៅប្រើ បច្ចេកវិទ្យាបន្ទៈឈីបថ្មី ឈ្មោះ Integrated Fan Out របស់ TSMC សំរាប់ បន្ទៈឈីប A10។ បច្ចេកវិទ្យា IFO របស់ TSMC នេះ អាចអោយគេ បន្តុបបន្ទៈឈីបលើគ្នា និងផ្សារភ្ជាប់ទៅកាន់ Motherboard ដែលធ្វើអោយ បន្ទៈឈីប សីុកំពស់ខ្លីជាងមុន។ បើសិនជា Apple ងាកទៅប្រើ បច្ចេកវិទ្យាផលិតឈីប IFO មែន នោះ TSMC នឹងក្លាយជា អ្នកផ្គត់ផ្គង់តែមួយគត់ សំរាប់ Apple៕
ប្រភព: Forbes» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)

  • [ព័ត៌មាន] iPhone 7 អាចនឹងមាន ការផ្លាស់ប្តូររូបរាងច្រើន ព្រមទាំង កំរាស់ស្តើងជាងមុន已关闭评论
  • 628 views
  • Hide Sidebar
    A+
Publish on:2015/12/06  Category:apple-ios